ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកបានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ដែលមានតម្លៃ ៧៧៥ លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន

    BY autoadmin August 20, 2022
    រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកបានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ដែលមានតម្លៃ ៧៧៥ លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន

    រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​បន្ថែម​សម្រាប់​អ៊ុយក្រែន ​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ៧៧៥ លាន​ដុល្លារ ហើយកញ្ចប់នោះនឹងរួមមាន៖ គ្រាប់ផ្ទុះសម្រាប់ប្រព័ន្ធកាំភ្លើងធំចល័តទំនើប HIMAR, រថក្រោះកាំភ្លើងធំ Howitzer ចំនួន ១៦គ្រឿង រួមជាមួយគ្រាប់ ៣៦,០០០ ដុំ សម្រាប់រថក្រោះ និងមីស៊ីលប្រឆាំងវិទ្យុសកម្ម មានល្បឿនលឿន ដែលកំណត់គោលដៅលើប្រព័ន្ធរ៉ាដា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា៖«ភាពក្លាហាន និងភាពរឹងមាំ នៃយោធារបស់អ៊ុយក្រែន និងប្រជាជនរបស់ពួកគេ គឺអស្ចារ្យមិនធម្មតា ហើយសហរដ្ឋអាមេរិកនឹងបន្តផ្តល់ប្រព័ន្ធ និងសមត្ថភាពបន្ថែមសម្រាប់អ៊ុយក្រែន»។

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានសរសេរនៅលើ Twitter កាលពីថ្ងៃសុក្រ ដើម្បីថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន សម្រាប់ការសម្រេចចិត្តនេះ។ គាត់បាននិយាយថា៖«យើងបានបោះជំហានសំខាន់មួយទៀត ដើម្បីកម្ចាត់ពួកឈ្លានពាន» ដោយបន្ថែមថា អ៊ុយក្រែននឹងមានសេរីភាព។ ចំណែកឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគអាគ្នេយ៍អ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក៏នៅតែស្ថិតក្រោមការបាញ់ផ្លោងម្តងហើយម្តងទៀត ចាប់តាំងពីដើមខែសីហា ខណៈអ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក ចំពោះការវាយប្រហារទាំងនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ New York Post

    Share This Post: