អន្តរជាតិ

លោក Volodymyr Zelenskyy បានព្រមានថា រុស្ស៊ីអាចនឹងធ្វើការវាយប្រហារលើអ៊ុយក្រែនក្នុងសប្តាហ៍នេះ នៅកំឡុងពេលទិវាឯករាជ្យជាតិរបស់ខ្លួន

BY
autoadmin
August 22, 2022

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចេញការព្រមានថា កងកម្លាំងរុស្ស៊ីអាចនឹងបង្កើនការវាយប្រហារលើប្រទេសរបស់លោកក្នុងសប្តាហ៍នេះ។ ពោលគឺនៅថ្ងៃ​ពុធ​ខាងមុខនេះ គឺ​ជាថ្ងៃគម្រប់ ៦ខែ ចាប់​តាំង​ពី​កង​កម្លាំង​រុស្ស៊ី​ចូលមក​ឈ្លានពាន​អ៊ុយក្រែន ហើយវា​ក៏​ជា​ថ្ងៃ​ទិវាឯករាជ្យ​ជាតិរបស់​អ៊ុយក្រែនផងដែរ ដែល​ជាថ្ងៃ​​រំឭក​ដល់​ការ​ចាកចេញ​របស់អ៊ុយក្រែន​ពី​សហភាព​សូវៀត។ នៅក្នុងវីដេអូមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ Zelenskyy បាននិយាយថា៖«រុស្ស៊ីអាចព្យាយាមធ្វើអ្វីដែលអាក្រក់ និងឃោរឃៅជាពិសេស»។

អាជ្ញាធរនៅតំបន់ភាគខាងកើតនៃទីក្រុង Kharkov នៅជាប់របងជាមួយប្រទេសរុស្ស៊ី បានប្រកាសហាមឃាត់អ្នកស្រុកមិនឱ្យចាកចេញពីផ្ទះរបស់ពួកគេ ចាប់ពីយប់ថ្ងៃអង្គារដល់ព្រឹកថ្ងៃព្រហស្បតិ៍។ ចំណែកអាជ្ញាធរនៅកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ក៏បានរាយការណ៍ពីការបាញ់ផ្លោងនៅក្នុងទីក្រុង Nikopol ដែលជាទីក្រុងនៅក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ផងដែរ។ មានរបាយការណ៍ផងដែរ អំពីមីស៊ីលប្រហារកន្លែងនានានៅតំបន់ Odesa ដែលជាកន្លែងរក្សាទុកគ្រាប់ធញ្ញជាតិអ៊ុយក្រែន សម្រាប់ការនាំចេញទៅកាន់ពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ CNBC

Share This Post: