ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់៤នាក់ និង ៤៣នាក់រងរបួសក្នុងឧប្បត្តិហេតុគ្រោះថ្នាក់រថភ្លើងដ៏រន្ធត់មួយនៅទួរគី (មានវីដេអូ)

    BY autoadmin December 13, 2018
    ស្លាប់៤នាក់ និង ៤៣នាក់រងរបួសក្នុងឧប្បត្តិហេតុគ្រោះថ្នាក់រថភ្លើងដ៏រន្ធត់មួយនៅទួរគី (មានវីដេអូ)

    អភិបាលខេត្តមួយក្នុងប្រទេសទួរគីបានរាយការណ៍ថា រថភ្លើងល្បឿនលឿនរបស់ទួរគីមួយគ្រឿង បានបុកជាមួយក្បាលរថភ្លើងមួយគ្រឿងទៀត និងបានធ្លាក់ចូលទៅក្នុងផ្លូវឆ្លងកាត់មួយ នៅឯស្ថានីយរថភ្លើងក្នុងទីក្រុង Ankara ថ្ងៃព្រហស្បតិ៍នេះ ដោយបានសម្លាប់មនុស្ស៤នាក់ និងរបួសធ្ងន់ ៤៣នាក់។ ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទីរសៀល (០៣ៈ០៣ GMT) ខណៈដែលរថភ្លើងកំពុងធ្វើដំណើរពី Ankara ទៅខេត្ត Konya នៃប្រទេសទួកគី។

    អភិបាលលោក Vasip Sahin បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការបុកគ្នានេះបណ្តាលមកពីរថភ្លើងល្បឿនលឿនបានបុកក្បាលរថភ្លើងមួយផ្សេងទៀត ខណៈដែលក្បាលរថភ្លើងនេះកំពុងត្រូវបានត្រួតពិនិត្យតាមដានមុននឹងដាក់ឱ្យធ្វើដំណើរ។ យ៉ាងណាមិញមិនមានអ្នកណាដឹងច្បាស់ទេថាតើរថភ្លើងល្បឿនលឿននេះបានបើកលឿនប៉ុណ្ណានៅពេលមានការបុកគ្នាបានកើតឡើងនេះ គ្រាន់តែគេដឹងថារថភ្លើងធ្វើដំណើរចេញពីខេត្ត Ankara ទៅខេត្ត Konya៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: