អន្តរជាតិ

អ៊ុយក្រែនប្រារព្ធទិវាឯករាជ្យជាតិ និងខួបគម្រប់ ៦ខែ នៃការចូលឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃស្អែកនេះ

BY
autoadmin
August 23, 2022

អ៊ុយក្រែននឹងប្រារព្ធទិវាឯករាជ្យជាតិ ក្រោយការផ្ដាច់ខ្លួនពីសហភាពសូវៀតរបស់ខ្លួននៅថ្ងៃពុធស្អែកនេះ ដែលត្រូវជាថ្ងៃតែមួយ នៃខួបគម្រប់ ៦ខែ ចាប់តាំងពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្ដើម។ ប៉ុន្តែ​យ៉ាងណាក៏ដោយ អាជ្ញាធរ​បាន​ហាមប្រាម​ពួកគេ​មិន​ឱ្យមានសកម្មភាពអ្វីទេ ដោយសារខ្លាចមាន​ហានិភ័យ​នៃ​ការ​វាយប្រហារពីភាគីរុស្ស៊ី។ ចំណែករុស្ស៊ី​ឯណោះវិញ ក៏បាន​ប្រារព្ធទីវាទង់ជាតិ (National Flag Day) ​របស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ ដែលជាការរំលឹកដល់ការលើកទង់ជាតិដែលមានពណ៌ ៣ឆ្នូត មួយនេះក្នុងឆ្នាំ១៩៩១ បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ។

គួរឱ្យដឹងដែរថា ទាហាន​អ៊ុយក្រែន​កំពុង​ព្យាយាម​ដណ្តើម​យកដែន​ដី​នៅ​ភាគ​ខាង​កើត និង​ខាង​ត្បូងមកវិញ ខណៈកម្លាំង​រុស្ស៊ី​ក៏មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការទប់ទល់របស់អ៊ុយក្រែន។ អ្នកស្រុកខ្លះនៅតំបន់ Kherson បានវាយប្រហារស្ពានមួយ ដែលកងកម្លាំងរុស្ស៊ីបានប្រើប្រាស់ ដើម្បីនាំយកការផ្គត់ផ្គង់ផ្សេងៗ។ អ៊ុយក្រែនក៏ចង់យកមកវិញនូវទឹកដីគ្រីមៀ ដែលខ្លួនបាត់បង់កាលពីក្នុងឆ្នាំ២០១៤ ផងដែរ ដោយពួកគេនិយាយថា តំបន់គ្រីមៀគឺជាផ្នែកមួយរបស់អ៊ុយក្រែន។ នៅថ្ងៃ​អង្គារនេះ មេដឹកនាំ​អ៊ុយក្រែន​ក៏នឹងធ្វើ​កិច្ច​ប្រជុំ​កំពូល​អន្តរជាតិ​មួយ​ ពាក់ព័ន្ធនឹងឧបទ្វីប​គ្រីមេតាម​អ៉ីនធឺណិតផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: