អន្តរជាតិ

សហរដ្ឋអាមេរិកឥឡូវនេះ មានករណីជំងឺអុតស្វា monkeypox នៅទូទាំងរដ្ឋទាំង ៥០ របស់ខ្លួន

BY
autoadmin
August 23, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានឱ្យដឹងថា រដ្ឋ Wyoming របស់សហរដ្ឋអាមេរិក បានក្លាយជារដ្ឋចុងក្រោយបង្អស់ ដែលមានការបញ្ជាក់ពីករណីជំងឺអុតស្វា monkeypox នេះបើតាមទិន្នន័យថ្មីរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានបង្ហាញកាលពីថ្ងៃចន្ទ។ នាយកដ្ឋានសុខភាពរដ្ឋ Wyoming WDH បានរាយការណ៍ថា អ្នកជំងឺដំបូងម្នាក់នោះ គឺជាពលរដ្ឋដែលរស់នៅតំបន់ Laramie County ប៉ុន្តែមិនមានព័ត៌មានលម្អិតបន្ថែមជាងនេះនោះទេ។

ទិន្នន័យរបស់ CDC គិតត្រឹមរសៀលថ្ងៃច័ន្ទ បានបង្ហាញថា សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺអុតស្វា monkeypox និង orthopoxvirus សរុបចំនួន ១៥,៤៣៣ ករណី ដោយរដ្ឋញូវយ៉ក មានករណីច្រើនជាងគេគឺ ២,៩១០ ករណី។ រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីដើមខែសីហា ក៏បានប្រកាសអាសន្នសាធារណៈចំពោះជំងឺអុតស្វា ច្រើនជាងមួយសប្តាហ៍បន្ទាប់ពីអង្គការសុខភាពពិភពលោកបានកំណត់ការផ្ទុះឡើងនេះថា ជាគ្រាអាសន្នសកល៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: