ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាសែតបាងកកប៉ុស្តិ៍ចុះផ្សាយថា តុលាការធម្មនុញ្ញរបស់ថៃបានបញ្ជាឱ្យផ្អាកតួនាទីលោក ប្រាយុទ្ធ ចាន់អូចា ជាបណ្តោះអាសន្ន

    BY autoadmin August 24, 2022
    កាសែតបាងកកប៉ុស្តិ៍ចុះផ្សាយថា តុលាការធម្មនុញ្ញរបស់ថៃបានបញ្ជាឱ្យផ្អាកតួនាទីលោក ប្រាយុទ្ធ ចាន់អូចា ជាបណ្តោះអាសន្ន

    យោងតាមសារព័ត៌មាន បាងកកប៉ុស្ដិ៍ ចេញផ្សាយនៅរសៀលថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបោះឆ្នោតក្នុងលទ្ធផល ៤ លើ ៥ ដើម្បីបញ្ជាឱ្យនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវផ្អាកពីតួនាទីរបស់គាត់។ ដីកា​របស់​តុលាការ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បានសម្រេច​ទទួល​យក ​ញត្តិ​សុំ​សេចក្តី​សម្រេច​លើ​ការ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល ៨ ឆ្នាំ​របស់​លោក។ ញត្តិ​ត្រូវ​បាន​បញ្ជូន​ពី​សភា​ទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទដើមសប្ដាហ៍នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: