ឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwon នឹងឡើងធ្វើជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ
- BY
- autoadmin
- August 25, 2022
បន្ទាប់ពីការបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងលទ្ធផល ៤ លើ ៥ ដើម្បីទទួលយកញត្តិពីសំឡេងប្រឆាំងនៅក្នុងសភា តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានសម្រេចព្យួរតំណែងលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃជាបណ្ដោះអាសន្ន រហូតដល់តុលាការសម្រេចជោគវាសនារបស់គាត់។ គេរំពឹងថា ដំណើរការរបស់តុលាការធម្មនុញ្ញនឹងបញ្ចប់ក្នុងរយៈពេល ១ខែ ឬនៅចុងខែកញ្ញា ដែលក្នុងអំឡុងពេលនោះ គណៈរដ្ឋមន្ត្រីនឹងត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួនជាធម្មតា ខណៈឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwan នឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទីសម្រាប់ពេលនេះ។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានឱ្យដឹងថា ឧត្តមសេនីយ៍លោក ប្រាយុទ្ធ បានគោរពសេចក្តីសម្រេចរបស់តុលាការ ហើយបានផ្អាកតួនាទីនាយករដ្ឋមន្ត្រីរបស់គាត់នៅថ្ងៃពុធផ្ទាល់តែម្ដង ប៉ុន្តែនឹងបន្តតួនាទីជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេស។ លោក Prayut ក៏មិនបានលើកទឹកចិត្តចំពោះរាល់ការរិះគន់តុលាការធម្មនុញ្ញពីសំណាក់អ្នកគាំទ្រលោកនោះដែរ ដោយលោកបានបន្ថែមថា អ្នករាល់គ្នាគួរមានជំនឿលើប្រព័ន្ធតុលាការ ដើម្បីសន្តិភាពក្នុងប្រទេស។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសលោក Don Pramudwinai បាននិយាយថា ការព្យួររបស់លោក Prayut និងការសម្រេចចិត្តចុងក្រោយរបស់តុលាការ នឹងមិនប៉ះពាល់ដល់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC 2022 របស់ប្រទេសថៃក្នុងខែវិច្ឆិកានោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Thai PBS world
- Share This Post:






