អន្តរជាតិ

អតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសលោកស្រី Vicky Bowman និងស្វាមី ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនកាលពីម្សិលមិញ

BY
autoadmin
August 25, 2022

អតីតឯកអគ្គរដ្ឋទូតរបស់ចក្រភពអង់គ្លេសប្រចាំមីយ៉ាន់ម៉ា គឺលោកស្រី Vicky Bowman ដែលសព្វថ្ងៃគឺជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលមីយ៉ាន់ម៉ាសម្រាប់អាជីវកម្មមានទំនួលខុសត្រូវ ចាប់តាំងពីឆ្នាំ២០១៣ និងស្វាមីរបស់លោកស្រី គឺលោក Htein Lin ដែលជាសិល្បករ និងអតីតអ្នកទោសនយោបាយមីយ៉ាន់ម៉ា ត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាធ្វើការចាប់ឃុំខ្លួនកាលពីថ្ងៃពុធ។ ប៉ុន្តែគិតមកទល់ពេលនេះ នៅមិនទាន់មានប្រភពណាមួយ អាចបញ្ជាក់ពីមូលហេតុដែលអ្នកទាំង២ ត្រូវបានគេចាប់ឃុំខ្លួននៅឡើយទេ។

ជម្រាបដែរថា លោកស្រី Vicky Bowman បានបម្រើការជាឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំប្រទេសមីយ៉ាន់ម៉ា ចាប់ពីឆ្នាំ ២០០២-២០០៦ និងជាលេខាទី២ នៅក្នុងស្ថានទូតពីឆ្នាំ ១៩៩០-១៩៩៣។ លោកស្រីក៏បានធ្វើការនៅទីក្រុងប្រ៊ុចសែល ក្នុងនាមជាសមាជិកគណៈរដ្ឋមន្ត្រីនៃស្នងការអឺរ៉ុប Chris Patten (១៩៩៩-២០០២) និងជាអ្នកនាំពាក្យសារព័ត៌មានសម្រាប់តំណាងចក្រភពអង់គ្លេសប្រចាំសហភាពអឺរ៉ុប (១៩៩៦-១៩៩៩)៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: