ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អបអរសាទរ! លតឆា (Lort Cha) របស់កម្ពុជាយើង ជាប់ក្នុងតារាងអាហារតាមដងផ្លូវ ដែលល្អបំផុតទាំង៥០ នៅតំបន់អាស៊ី

    BY autoadmin August 26, 2022
    អបអរសាទរ! លតឆា (Lort Cha) របស់កម្ពុជាយើង ជាប់ក្នុងតារាងអាហារតាមដងផ្លូវ ដែលល្អបំផុតទាំង៥០ នៅតំបន់អាស៊ី

    នៅពេលគេនិយាយអំពីអាហារតាមដងផ្លូវដែលល្អបំផុត គឺគេមិនអាចរំលងអាហារនៅតំបន់អាស៊ីបានឡើយ ដោយសារវាផ្ដល់នូវភាពសម្បូរបែប និងរសជាតិដ៏ឆ្ងាញ់ពិសា។ យ៉ាងណាក៏ដោយ ថ្វីបើតំបន់អាស៊ីមានភាពចម្រុះសម្បូរបែប ក៏ពួកយើងមានលក្ខណៈស្រដៀងគ្នាផងដែរ ដោយសារថា តាំងតែពីដើមរៀងមក ប្រជាជនរបស់ពួកយើងបានរស់នៅចម្រុះគ្នា ដោយការធ្វើចំណាកស្រុក ជំនួញ ហើយរបៀបនៃការធ្វើអាហារទាំងនោះ ក៏បានឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត ដែលវាបានក្លាយទៅជាអាហារល្បីនៅក្នុងតំបន់មួយផ្សេងទៀត។ ដូច្នេះហើយទើបអាហាររបស់អាស៊ីមួយចំនួន មានភាពស្រដៀងគ្នា។

    ក្រឡេកទៅមើលបញ្ជីអាហារតាមចិញ្ចើមផ្លូវល្អបំផុតទាំង៥០ នៅក្នុងអាស៊ីសម្រាប់ឆ្នាំ២០២២ ដោយ CNN Travel ឯណោះវិញ វាបានបង្ហាញថា លតឆា» (Lort Cha) ដែលជាអាហារតាមផ្លូវមួយរបស់កម្ពុជាយើង ក៏បានជាប់ចំណាត់ថ្នាក់ផងដែរ។ វាជាអាហារដែលសម្បូរហូរហៀបំផុតមួយ ដែលអាចរកបានស្ទើរតែគ្រប់ទីផ្សារ និងតាមតំបន់មានមនុស្សប្រមូលផ្តុំ ហើយក៏ជាអាហារមួយដែលមានតម្លៃសមរម្យ បូករួមទាំងរសជាតិឆ្ងាញ់ផងដែរ។ ជាមួយគ្នានេះ បាញ់មី របស់វៀតណាម ក៏ដូចជា ខាវសយ និងអាហារមួយចំនួនទៀតរបស់ថៃ ដែលជាអ្នកជិតខាងរបស់យើង សុទ្ធតែបានជាប់ក្នុងបញ្ជីនេះដូចគ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: