អន្តរជាតិ

ប្រទេសចិនបានបិទខ្ទប់ទីក្រុង Chengdu ខណៈពលរដ្ឋទាំង ២១ លាននាក់ របស់ទីក្រុងនេះនឹងត្រូវធ្វើតេស្ដទាំងអស់

BY
autoadmin
September 2, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា Chengdu បានក្លាយជាទីក្រុងចុងក្រោយបង្អស់របស់ប្រទេសចិន ដែលត្រូវបានបិទខ្ទប់ ខណៈទីក្រុងប៉េកាំងនៅតែបន្តអនុវត្តគោលនយោបាយ «zero-Covid» ដ៏ចម្រូងចម្រាសរបស់ខ្លួន។ ពលរដ្ឋប្រហែល ២១ លាននាក់ ត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ ដោយមានមនុស្សតែម្នាក់គត់ក្នុងមួយគ្រួសារត្រូវបានអនុញ្ញាតឱ្យចេញក្រៅដើម្បីដើរទិញរបស់សំខាន់ៗ។ កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងនេះបានកត់ត្រាការឆ្លងថ្មីចំនួន ១៥៧ ករណី ដែលក្នុងនោះមាន ៥១ ករណី គឺគ្មានរោគសញ្ញានោះទេ។

គោលនយោបាយ «zero-Covid» របស់ចិន គឺតម្រូវឱ្យទីក្រុងនានាត្រូវមានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ទោះបីជាមានករណីមួយចំនួនតូច ត្រូវបានរាយការណ៍ក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយ «zero-Covid» របស់ទីក្រុងប៉េកាំង អាចនាំឱ្យមានការរារាំងកំណើនសេដ្ឋកិច្ច និងបានជំរុញឱ្យមានមតិសាធារណៈដ៏កម្រពីប្រជាពលរដ្ឋ។ អ្នកស្រុកនៅទីក្រុង Chengdu ត្រូវបានស្នើសុំឱ្យស្នាក់នៅផ្ទះចាប់ពីម៉ោង ១៨:០០ នាទី ម៉ោងក្នុងស្រុក (10:00 GMT) នៅថ្ងៃព្រហស្បតិ៍នេះ ហើយពលរដ្ឋទាំងអស់នឹងត្រូវធ្វើតេស្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែវាមិនច្បាស់ថា នៅពេលណាដែលការរឹតបន្តឹងនឹងត្រូវបានដកចេញនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: