អ្នកឧស្សាហ៍នៅផ្ទះម្នាក់ឯងសូមប្រយ័ត្ន! ស្ត្រីជនជាតិថៃម្នាក់ជាប់ក្នុងបន្ទប់ទឹកអស់រយៈពេល៣ថ្ងៃ អស់សង្ឃឹមសរសេររៀបរាប់មូលហេតុនៅលើជញ្ជាំងទុកឲ្យគេដឹង ប្រសិនបើផុតដង្ហើមទៅ
- BY
- autoadmin
- August 29, 2022
ថៃ៖ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២កន្លងទៅ មានករណីមួយត្រូវបានារាយការណ៍ទៅកាន់មន្ត្រីនគរបាលប៉ុស្តិ៍ Phra Khanong រួមនឹងសាច់ញាតិបានចុះមកជួយ អ្នកស្រី ប៊ី (ជានាម ប្រឌិត) ដែលជាប់ក្នុងបន្ទប់ទឹកជាន់ទី៣ នៅក្នុងផ្ទះរយៈពេល៣ថ្ងៃ ដោយសារកូនសោទ្វារខូច ដោយគាត់បានផឹកទឹកពីម៉ាស៊ីនដើម្បីរស់ ហើយគាត់បានប្រើក្រែមនៅក្នុងបន្ទប់ទឹក ដើម្បីសរសេររៀបរាប់មូលហេតុនៅលើជញ្ជាំងប្រសិនបើនាងផុតដង្ហើមទៅ។

ខណៈពេលសួរនាំ អ្នកជិតខាងបានប្រាប់ថា ពួកគេបានគេងនៅជាន់ទី២ ក្នុងផ្ទះ ប៉ុន្តែពួកគេមិនដែលឮសំឡេងស្រែកឲ្យគេជួយទេ ដូច្នេះហើយបានជាមិនបានដឹងថា មាននរណាម្នាក់ជាប់ក្នុងផ្ទះនេះអស់រយៈពេល៣ថ្ងៃមកហើយនោះទេ។ ដោយពួកគេទើបដឹងរឿងក្រោយបងប្រុសម្ចាស់ផ្ទះប្រាប់ថា ប្អូនបានជាប់គាំងក្នុងផ្ទះ៣ថ្ងៃហើយ ក៏មានប៉ូលីសមកសួរនាំសុំឡើងលើផ្ទះដើម្បីផ្លោះទៅផ្ទះជនរងគ្រោះ។
នេះបើតាមការបញ្ជាក់ប្រាប់ពីមន្ត្រីប៉ូលីសបាននិយាយអោយដឹងថា៖ ម្ចាស់ផ្ទះចូលទៅបន្ទប់ទឹកមិនបានកាន់ទូរស័ព្ទចូលទៅជាមួយ ដូច្នេះមិនអាចទាក់ទងនរណាម្នាក់បានទេ ដោយសារតែសោទ្វារខូច បណ្តាលអោយជាប់ក្នុងបន្ទប់ទឹកអស់រយៈពេល៣ថ្ងៃ ហើយរស់ដោយសារផឹកទឹកម៉ាសុីន។ គួរបញ្ជាក់អោយដឹងថា៖ នាពេលបច្ចុប្បន្នជនរងគ្រោះដែលជាប់នៅក្នុងបន្ទប់ទឹកអស់រយៈពេល៣ថ្ងៃ ត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យក៏ដូចជាទទួលការព្យាបាលផងដែរ៕



អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






