ប្រទេសថៃកំពុងព្រមានពីភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ ឬគ្រោះទឹកជំនន់ផ្សេងៗ
- BY
- autoadmin
- August 29, 2022
ការិយាល័យស្រុកមីនបុរីរបស់ប្រទេសថៃ កំពុងព្រមានពីទឹកភ្លៀងនៅលើបណ្ដាញហ្វេសប៊ុករបស់ខ្លួន ដែលនឹងមានកម្រិតរហូតដល់ ៦.៥ មីល្លីម៉ែត្រ នៅផ្នែកខ្លះរបស់ប្រទេសនេះ ខណៈវាក៏នឹងធ្វើឱ្យមានខ្យល់កន្ទ្រាក់ និងភ្លៀងយ៉ាងខ្លាំង ដែលអាចនាំឱ្យមានទឹកជន់ ឬទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗ។ ភ្លៀងនឹងមានពីកម្រិតតិចទៅមធ្យមនៅទីក្រុងបាងកក និងតំបន់ជុំវិញដូចជា៖ Nong Chok, Lat Krabang, Min Buri និងនៅខេត្ត Chachoengsao, Nakhon Nayok និង Samut Prakan។

អាជ្ញាធរបានណែនាំឱ្យប្រជាពលរដ្ឋនៅតំបន់ទាំងនោះ ត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាប់ជោគជាំ ដែលវាអាចបណ្តាលឱ្យមានទឹកជំនន់ និងហានិភ័យនៃគ្រោះថ្នាក់ណាមួយ។ ជាពិសេសការធ្វើដំណើរតាមផ្លូវ គួរបង្កើនការប្រុងប្រយ័ត្នដូចជា៖ តាមជម្រាលភ្នំ ផ្លូវទឹក និងតំបន់វាលភក់ជាដើម។ ខាងក្រោមនេះគឺជារូបភាពដែលការិយាល័យស្រុកមីនបុរី បានថតកាលពីព្រឹកព្រលឹមថ្ងៃចន្ទ ទី២៩ ខែសីហា នេះផ្ទាល់៖




អត្ថបទ៖ លីដា
ប្រភព៖ ការិយាល័យស្រុកមីនបុរី
- Share This Post:






