ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាអាមេរិកបានបញ្ជាភូមាឱ្យដោះលែងអ្នកសារពត៌មាន Reuters ២នាក់ ដែលត្រូវបានដាក់ពន្ធនាគារកាលពីឆ្នាំមុនជាបន្ទាន់

    BY autoadmin December 14, 2018
    សភាអាមេរិកបានបញ្ជាភូមាឱ្យដោះលែងអ្នកសារពត៌មាន Reuters ២នាក់ ដែលត្រូវបានដាក់ពន្ធនាគារកាលពីឆ្នាំមុនជាបន្ទាន់

    សភាអាមេរិកបានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃពុធ ដើម្បីអំពាវនាវភូមាឱ្យដោះលែងអ្នកសារព័ត៌មាន Reuters ពីរនាក់ដែលត្រូវបានគេចាប់ដាក់ពន្ធនាគារកាលពីឆ្នាំមុន។ ការសម្រេចនេះត្រូវបានអនុម័តដោយការបោះឆ្នោត ៣៩៤-១ សំឡេង បន្ទាប់ពីរឿងចាប់ខ្លួនអ្នកសារព័ត៌មាននេះ ត្រូវបានណែនាំដោយលោក Steve Chabot (R-Ohio)។ អ្នកកាសែតទាំងពីរនាក់នេះ ត្រូវបានកាត់ទោសឱ្យជាប់គុក៧ឆ្នាំ បន្ទាប់ពីពួកគេធ្វើការស៊ើបអង្កេតពីការវាយប្រហារដោយយោធា និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាលើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា។

    លោក Ed Royce ប្រធានគណៈកម្មាធិការកិច្ចការបរទេសបាននិយាយនៅក្នុងសារលិខិតមួយថា ជាមួយនឹងសេចក្តីសម្រេចនេះ សភានឹងចាត់វិធានការដ៏សំខាន់ក្នុងការដាក់ទោសអំពើឃោរឃៅដែលដែលយោធាភូមាបានប្រឆាំងនឹងប្រជាជនរ៉ូហ៊ីងយ៉ា ដែលវាគឺជាអំពើប្រល័យពូជសាសន៍មួយ។ ប្រជាជនរ៉ូហ៊ីងយ៉ាដែលនៅក្នុងរដ្ឋរ៉ាឃីនរបស់ភូមាត្រូវបានគេហៅថា ជាជនជាតិភាគតិចដែលត្រូវរងការធ្វើទុក្ខបុកម្នេញច្រើនជាងគេ។ ជនជាតិរ៉ូហ៊ីងយ៉ាជាពលរដ្ឋដែលគ្មានរដ្ឋធម្មនុញ្ញឡើយ ព្រោះរដ្ឋាភិបាលមីយ៉ាន់ម៉ា បដិសេធមិនទទួលស្គាល់ពួកគេថាជាប្រជាពលរដ្ឋខ្លួននោះទេ ទោះបីជាប្រជាជនរ៉ូហ៊ីងយ៉ាបានរស់នៅក្នុងប្រទេសភូមារាប់ជំនាន់មកហើយក្តី៕

    អត្ថបទ៖ លីដា
    ប្រភព៖ thehill

    Share This Post: