ទីបំផុតប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបញ្ជាក់ថា មេដឹកនាំគីម ជុងអ៊ុន ធ្លាប់បានឆ្លងជំងឺកូវីដ-១៩
- BY
- autoadmin
- August 31, 2022
យោងតាមកាសែត Rodong របស់រដ្ឋាភិបាលកូរ៉េខាងជើង បានបញ្ជាក់ថា មេដឹកនាំ Kim Jong-un បានធ្វើតេស្តវិជ្ជមានមេរោគ COVID-19។ នេះបើតាមការបញ្ជាក់កាលពីប៉ុន្មានសប្តាហ៍មុន បន្ទាប់ពីប្អូនស្រីរបស់លោក លោក Kim Jong-un ដែលមានឈ្មោះថា Kim Yeo Jong បានបង្ហើបដោយប្រយោលកាលពីពេលដែលលោកស្រីបានឡើងថ្លែងការនៅក្នុងកម្មវិធីប្រារព្ធពិធីជ័យជម្នះលើមេរោគ COVID-19 កាលពីថ្ងៃទី ១២ សីហា ថា៖ Kim Jong-un មានអាការៈគ្រុនក្តៅខ្លាំង ប៉ុន្តែនៅតែប្រឹងប្រែងធ្វើការ ព្រោះគាត់យកចិត្តទុកដាក់ចំពោះប្រជាជនកូរ៉េខាងជើង។ រីឯ លោក Kim Jong-un ត្រូវបានគេគិតថា ប្រហែលជាបានឆ្លងជំងឺកូវីដ-១៩ ក្នុងអំឡុងខែឧសភា។

កាសែត Rodong បានឲ្យដឹងទៀតថា កាលពីថ្ងៃទី ១២ ខែឧសភា កន្លងមក នៅពេលដែលលោក Kim Jong-un បានចូលរួមកិច្ចប្រជុំនៅការិយាល័យនយោបាយ និងបានប្រកាសនៅក្នុងកិច្ចប្រជុំថា មានការផ្ទុះឡើងនៃមេរោគកូវីដ-១៩ នៅក្នុងប្រទេស មុនពេលទៅទស្សនាទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ ក្នុងពេលនោះដែរ លោកបានទាក់ទងនឹងមន្ត្រីរបស់រដ្ឋាភិបាលដែលបានឆ្លងមេរោគជាច្រើនដង។
ហើយកាសែតរបស់រដ្ឋនេះ បានរាយការណ៍បន្តថា កាលពីខែឧសភា លោក Kim Jong-un បានទៅលេងឱសថស្ថានជាច្រើនក្នុងទីក្រុងព្យុងយ៉ាង ដើម្បីពិនិត្យមើលថា តើមានថ្នាំគ្រប់គ្រាន់ឬអត់? ទន្ទឹមនឹងនេះ គាត់ក៏បានជួបឱសថការីដែលមិនទាន់បានជាសះស្បើយពេញលេញពីជំងឺកូវីដ-១៩ ថែមទាំងក្អកនៅចំពោះមុខលោកថែមទៀត៕



អត្ថបទ៖ Bee
ប្រភព៖ scmp.com
- Share This Post:






