អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio បានត្រឡប់ទៅធ្វើការដោយផ្ទាល់វិញ ក្រោយនៅដាច់ដោយឡែកអស់រយៈពេលជាង ១០ថ្ងៃ ដោយសារវិជ្ជមានជាមួយជំងឺកូវីដ១៩

BY
autoadmin
August 31, 2022

នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានជាសះស្បើយពីជំងឺ COVID-19 ហើយបាន​ចូល​បំពេញ​មុខងារ​ជា​ផ្លូវការ​វិញ​នៅ​ថ្ងៃ​ពុធនេះ។ រំលឹកដែរថាលោក Kishida បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 នៅថ្ងៃទី២១ ខែសីហា ហើយបន្ទាប់មកគាត់បានធ្វើការពីផ្ទះ ដែលមានទីតាំងនៅជាប់នឹងការិយាល័យនាយករដ្ឋមន្ត្រី។ លោក Kishida នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ មុនថ្ងៃត្រង់ ដោយ​នឹង​និយាយ​អំពី​ជំហាន​ដែល​នឹង​ត្រូវ​អនុវត្ត​ ដើម្បី​ដោះស្រាយ​ជាមួយ​ជំងឺ COVID-19។ ទាំងនេះរួមបញ្ចូលទាំងការបន្ធូរបន្ថយវិធានការត្រួតពិនិត្យព្រំដែន និងផែនការដើម្បីផ្លាស់ប្តូរកាលបរិច្ឆេទ ពាក់ព័ន្ធនឹងវ៉ាក់សាំងជំរុញដែលកំណត់គោលដៅវ៉ារ្យ៉ង់អូមីក្រុង។

លោក Kishida ក៏ត្រូវបានគេរំពឹងថា នឹងពន្យល់ទៅសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ដើម្បីជំរុញឱ្យមានការផ្តាច់ទំនាក់ទំនងជាមួយនឹងអតីតព្រះវិហារបង្រួបបង្រួម ដែលឥឡូវនេះត្រូវបានគេស្គាល់ថា ជាសហព័ន្ធគ្រួសារសម្រាប់សន្តិភាព និងការបង្រួបបង្រួមពិភពលោក។ លោក Kishida ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវពន្យល់​ថា រដ្ឋាភិបាល​មាន​គម្រោង​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែលងប់ងល់នឹងសហព័ន្ធមួយនោះ។ លោកនាយក​រដ្ឋមន្ត្រី​ក៏​នឹង​ពន្យល់​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​ សម្រេច​រៀបចំ​ពិធី​បុណ្យសព​ថ្នាក់រដ្ឋ​ សម្រាប់​ការ​សម្លាប់​អតីត​នាយក​រដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ នៅ​ខែ​ក្រោយ ដោយសារថា មហាជនមានការយល់ឃើញខុសគ្នាជុំវិញបញ្ហានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: