រដ្ឋមន្ត្រីរដ្ឋ Texas អះអាងថា រកឃើញអ្នកជំងឺអុតស្វា (Monkey pox) បានបាត់បង់ជីវិត ដែលជាករណីដំបូងបង្អស់កើតឡើងនៅសហរដ្ឋអាមេរិក
- BY
- autoadmin
- September 2, 2022
សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មាន ABC News បានរាយការណ៍ថា ក្រុមសមត្ថកិច្ចសម្រាប់ផ្តល់សេវាសុខភាពរដ្ឋតិចសាស់បានឲ្យដឹងកាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅថា មានមនុស្សពេញវ័យម្នាក់រស់នៅក្នុង Harris County ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺអុតស្វា បានបាត់បង់ជីវិតហើយ។ យ៉ាងណាមិញ មន្ត្រីជំនាញមិនទាន់បញ្ជាក់ពីមូលហេតុពិតនៃការស្លាប់ជាផ្លូវការនោះទេ ព្រោះមិនទាន់ដឹងច្បាស់ថា តើការបាត់បង់ជីវិតនេះដោយសារតែកើតជំងឺអុតស្វារឺយ៉ាងណានោះទេ ម្យ៉ាងវិញទៀតដោយសារតែអ្នកជំងឺមានអង់ទីគ័រការពាររាងកាយចុះខ្សោយយ៉ាងធ្ងន់ធ្ងរថែមទៀតផង។

ចំណែកមន្ត្រីមកពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថា បច្ចុប្បន្នជំងឺអុតស្វាកំពុងរាតត្បាត ហើយវាមានអត្រាមរណភាពទាបណាស់ ហើយមនុស្សភាគច្រើនដែលឆ្លងមេរោគនេះនៅតែរស់រានមានជីវិតនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រព័ន្ធការពាររាងកាយចុះខ្សោយឱកាសនៃការឈឺ ឬការស្លាប់នឹងកើនឡើងផងដែរ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ បច្ចុប្បន្ននេះមានករណីជាង ៥០,០០០ករណី ដែលត្រូវបានអះអាងថាបានផ្ទុកជំងឺអុតស្វា ដែលនៅក្នុងចំណោម ១០០ប្រទេសនេះ សហរដ្ឋអាមេរិកជាប្រទេសមានអ្នកកើតជិត ១៨,១០០ករណី ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ហើយការស្លាប់នៅក្នុងរដ្ឋតិចសាស់នឹងក្លាយជាជនរងគ្រោះដំបូងគេដែលទទួលមេរោគដ៏សាហាវនៅសហរដ្ឋអាមេរិក ប្រសិនបើមន្ត្រីសមត្ថកិច្ចបញ្ជាក់ថា ជាការស្លាប់ដែលបណ្តាលមកពីកើតជំងឺអុតស្វា៕


អត្ថបទ៖ Bee
ប្រភព៖ abcnews.go
- Share This Post:






