ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់បានឆ្លងមេរោគផ្សិតចូលក្នុងសួត ដោយសារទម្លាប់ហិតក្លិនស្រោមជើងដើម្បីបន្ថយភាពតានតឹងក្រោយចេញពីធ្វើការ

    BY autoadmin December 15, 2018
    បុរសម្នាក់បានឆ្លងមេរោគផ្សិតចូលក្នុងសួត ដោយសារទម្លាប់ហិតក្លិនស្រោមជើងដើម្បីបន្ថយភាពតានតឹងក្រោយចេញពីធ្វើការ

    ជនជាតិចិនម្នាក់នេះមានទម្លាប់ដ៏ចម្លែកមួយ ដោយគាត់លង់នឹងការហិតក្លិនស្រោមជើងខ្លួនឯងរៀងរាល់ថ្ងៃបន្ទាប់ពីត្រលប់ពីធ្វើការវិញ ហើយការញៀននឹងហិតក្លឹនស្រោមជើងនេះ បានធ្វើឱ្យគាត់រងការឆ្លងមេរោគផ្សិតយ៉ាងធ្ងន់ធ្ងរទៅក្នុងសួតរបស់គាត់។ បុរសនេះត្រូវបានគេស្គាល់ថា ឈ្មោះ ប៉េង អាយុ៣៧ឆ្នាំ និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យចាងឆូ ក្នុងទីក្រុងហ្វូចៀន ប្រទេសចិនភ្លាមនៅពេលដែលគាត់ចាប់ផ្តើមមានអាការក្អកយ៉ាងធ្ងន់ធ្ងរ និងមានការឈឺទ្រូងជាខ្លាំង។ ជាលទ្ធផលនៃការញៀនរបស់គាត់ បានធ្វើឱ្យមានការឆ្លងមេរោគផ្សិតម៉្យាឈ្មោះ «spores» ជាមេរោគដែលកើតចេញពីជើងរបស់គាត់ និងត្រូវបានចម្លងចូលទៅក្នុងសួតរបស់គាត់ដោយសារតែទម្លាប់ចម្លែកហិតក្លិនស្រោមជើងនេះ។

    លោក ប៉េង ត្រូវបានគេព្យាបាលភ្លាមៗចំពោះការឆ្លងរោគរបស់គាត់ ហើយត្រូវបានគេរំពឹងថានឹងមានការធូរស្បើយពេញលេញនាពេលឆាប់ៗនេះ។ តាមការឱ្យដឹងមួយបាននិយាយថា ទម្លាប់នេះប្រហែលជាមធ្យោបាយមួយសម្រាប់គាត់ ដើម្បីធ្វើឱ្យគាត់មានអារម្មណ៍ធូរស្រាល បន្ទាប់ពីការងារដ៏តានតឹង និងការអស់កម្លាំងក្រោយចេញពីធ្វើការ។ តែយ៉ាងណាមិញយោងតាមវេជ្ជបណ្ឌិត Mai Zhuanying ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Daily Mail បានអោយដឹងថា ការឆ្លងមេរោគនេះក៏អាចមានទៅបានដោយសារតែភាពខ្វះការសម្រាករបស់គាត់ ខណៈដែលគាត់តែងតែរវល់ថែរក្សាកូនរបស់គាត់ ដែលវានាំឱ្យប្រព័ន្ធភាពស៊ាំរបស់គាត់ចុះខ្សោយយ៉ាងនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: