ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Angela Ponce ជាបេក្ខនារីបវរកញ្ញារបស់អេស្ប៉ាញដែលមិនបានគ្រងមកុដ ប៉ុន្តែនាងបានឈ្នះដួងចិត្តរបស់អ្នកគាំទ្រជាច្រើនដោយសារ…

    BY autoadmin December 17, 2018
    Angela Ponce ជាបេក្ខនារីបវរកញ្ញារបស់អេស្ប៉ាញដែលមិនបានគ្រងមកុដ ប៉ុន្តែនាងបានឈ្នះដួងចិត្តរបស់អ្នកគាំទ្រជាច្រើនដោយសារ…

    កញ្ញា Angela Ponce វ័យ ២៧ឆ្នាំ ដែលជាបេក្ខនារីបវរកញ្ញាចក្រវាលរបស់អេស្ប៉ាញ គឺជាបេក្ខនារីប្តូរភេទដំបូងបង្អស់របស់ការប្រឡងបវរកញ្ញាចក្រវាល ហើយគាត់បានធ្វើឱ្យមានការចាប់អារម្មណ៍ និងធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន។ យ៉ាងណាមិញនាង Ponce បានប្រាប់ថា៖ «ខ្ញុំមិនចាំបាច់ឈ្នះពានរង្វាន់បវរកញ្ញាចក្រវាលទេ» «ខ្ញុំគ្រាន់តែត្រូវការបង្ហាញខ្លួននៅទីនេះប៉ុណ្ណោះ» ។

    ទោះបីជាបេក្ខនារីបវរកញ្ញាពិភពលោករបស់ហ្វីលីពីននាង Catriona Gray បានទទួលប្រជាប្រិយភាពយ៉ាងច្រើន និងមានភាគរយខ្ពស់ក្នុងការគ្រងមកុដក៏ដោយ នាង Ponce នៅតែមានឱកាសបាននិយាយពីការបង្កើតប្រវត្តិសាស្រ្តរបស់នាងនៅក្នុងកម្មវិធីថតទុកមួយ ដោយនាងបាននិយាយថា៖ «ខ្ញុំមកទីនេះដើម្បីតំណាងឱ្យភាពសម្បូរបែបនៃមនុស្សនៅក្នុងពិភពលោក» «ក្តីសង្ឃឹមរបស់ខ្ញុំគឺសម្រាប់ថ្ងៃស្អែក ដើម្បីឱ្យយើងទាំងអស់គ្នាអាចរស់នៅក្នុងពិភពមួយដែលមានភាពស្មើគ្នា។ យើងជាមនុស្សគ្រប់រូបត្រូវតែយល់ថា ពួកយើងគឺកើតជាមនុស្សដូចគ្នា ដូចនេះហើយយើងគួរធ្វើឱ្យជីវិតរបស់ពួកយើងកាន់តែប្រសើរឡើង ដែលវាគឺជាតថភាពសម្រាប់មនុស្សជាច្រើនដែលនឹងផ្លាស់ប្តូរវា» ។

    ក្រោយបញ្ចប់សាររបស់នាង Ponce ក្នុងពេលដែលនាងត្រូវចាកចេញពីការប្រឡងបវរកញ្ញាចក្រវាលនេះ បានធ្វើឱ្យមានការគាំទ្រជាច្រើនលើបណ្តាញសង្គម Twitter ហើយមានអ្នកប្រើប្រាស់បណ្តាញ Twitter ជាច្រើនបាននិយាយថា៖ «សេចក្តីថ្លែងរបស់បេក្ខនារីបវរកញ្ញាតំណាងឱ្យប្រទេសអេស្បាញគឺពិតជាអស្ចារ្យណាស់» «អ្នកមិនអាចឈ្នះមកុដបានមែន ប៉ុន្តែអ្នកបានឈ្នះដួងចិត្តរបស់ពួកយើង»។ គួរឱ្យដឹងផងដែរថាការហាមឃាត់រយៈពេល ៦៦ឆ្នាំ ទៅលើបេក្ខនារីបវរកញ្ញាបវរកញ្ញាចក្រវាលបានបញ្ចប់ជាផ្លូវការនៅឆ្នាំ២០១២ ប៉ុន្តែគ្មានបេក្ខនារីប្តូរភេទណាម្នាក់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចនាង Ponce នោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nypost

    Share This Post: