គូស្នេហ៍កូរ៉េមួយគូជិះម៉ូតូកាត់ភ្លៀងក្នុងឈុតប៊ីគីនី ត្រូវបានប៉ូលិសបើកការស៊ើបអង្កេត
(សេអ៊ូល)៖ ក្រុមមន្ត្រីបាននិយាយថា ប៉ូលិសកំពុងស៊ើបអង្កេតបុរសម្នាក់ដែលបើកម៉ូតូដោយគ្មានអាវ និងស្ត្រីម្នាក់ដែលអង្គុយនៅពីក្រោយស្ថិតក្នុងឈុតប៊ីគីនី នៅភាគខាងត្បូងទីក្រុងសេអ៊ូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yonhap news កាលបីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

ការបើកការសង្កេតរបស់ប៉ូលិសបានកើតឡើងបន្ទាប់ពីវីដេអូមួយដែលបានចែកចាយនៅលើអ៊ីនធើណែត ជាមួយនឹងសាក្សីដែលឃើញផ្ទាល់ភ្នែកថាគូស្នេហ៍មួយគូជិះឌុបគ្នាខាងប្រុសគ្មានអាវ និងខាងស្រីស្លៀកឈុតប៊ីគីនីជិះកាត់ភ្លៀងនៅភាគខាងត្បូងទីក្រុងសេអ៊ូល និងតំបន់ជាប់គ្នា ដោយអ្នកទាំងពីរពាក់មួកសុវត្ថិភាព។ បុរសក្នុងវីដេអូត្រូវបានគេស្គាល់ថាជា Youtuber មួយរូបដែលមានអ្នក Subscribe ចំនួន ១៩,០០០នាក់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកគ្រាន់តែចង់បង្ហាញពីរបៀបដែលគាត់ចូលចិត្តជិះម៉ូតូដោយសេរី ដោយពុំមានបំណងធ្វើឱ្យប៉ះពាល់ដល់ជនណាឡើយហើយពួកគេព្រមទាំងគោរពច្បាប់ត្រឹមត្រូវទៀតផងតាមរយ:ការពាក់មួកសុវត្ថិភាព និងបើកបរមិនហួសល្បឿនកំណត់៕


ប្រភព៖ YONHAP News / KFactCambodia