ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមបាតុករអាវលឿងនៅតែបន្តកាន់កាប់ចរាចរណ៍ក្នុងប្រទេសបារាំង ទោះបីជាមានការដោះស្រាយហើយក្តី

    BY autoadmin December 17, 2018
    ក្រុមបាតុករអាវលឿងនៅតែបន្តកាន់កាប់ចរាចរណ៍ក្នុងប្រទេសបារាំង ទោះបីជាមានការដោះស្រាយហើយក្តី

    ក្រុមបាតុករអាវលឿងបានកាន់កាប់ចរាចរណ៍ជាច្រើននៅទូទាំងប្រទេសបារាំងកាលពីថ្ងៃអាទិត្យ ខណៈចលនារបស់ពួកគេសម្រាប់យុត្តិធម៌សេដ្ឋកិច្ចទំនងជាបាត់បង់សន្ទុះនៅចុងសប្តាហ៍ទី៥ នៃការតវ៉ានេះ។​ ការបិទផ្លូវនៅតែមានទោះបីជាមានការអំពាវនាវពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Christophe Castaner ដើម្បីរំដោះចេញនូវភាពវឹកវរចរាចរដែលបង្កើតឡើងដោយការតវ៉ានេះ។ យ៉ាងហោចណាស់មានមនុស្ស ៨នាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុដែលទាក់ទងទៅនឹងចលនាអាវលឿង ដែលភាគច្រើនមកពីគ្រោះថ្នាក់ចរាចរដែលជាប់ទាក់ទងនឹងផ្លូវដែលត្រូវបានរារាំងដោយក្រុមអ្នកតវ៉ាអាវលឿង។

    មកទល់ពេលនេះក្រុមបាតុករកំពុងទាមទារវិធានការបន្ថែមទៀត ដើម្បីជួយដល់កម្មករ និងអ្នកចូលនិវត្តន៍របស់ប្រទេសបារាំង ហើយចង់ឱ្យមន្រ្តីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលកណ្ដាលរបស់លោកប្រធានាធិបតី Emmanuel Macron លាលែងពីតំណែងរួមទាំងលោក Macron ផ្ទាល់ផងដែរ។ យ៉ាងណាមិញទោះបីជាមានអាកាសធាតុត្រជាក់ប៉ុណ្ណាក៏ដោយ អ្នកតវ៉ាដែលកាន់កាប់រង្វង់មូលនៅក្បែរទីក្រុង Orange បានសន្យារក្សាបាតុកម្មថែមទៀត រួមទាំងការទប់ស្កាត់ឃ្លាំងប្រេងផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay