ក្លឹបភ្នំពេញក្រោនប្រកាសអាចនឹងដកខ្លួនចេញពីលីគកំពូលកម្ពុជា ប្រសិនបើគ្មានសំណងលើកីឡាករទាំង 5 នាក់ដែលចាកចេញទៅក្លឹបវិសាខានោះទេ
- December 17, 2018
មុននេះបន្ដិចម្ចាស់ពានរង្វាន់លីគកំពូលកម្ពុជា 6 សម័យកាលគឺក្លឹប ភ្នំពេញក្រោន បានចេញសេចក្ដីថ្លែងការណ៍ចំពោះកីឡាករ 5 នាក់ដែលធ្លាប់ជាថ្នាលនិងជាកីឡាកររបស់ក្លឹបដែលបានចាកចេញពី ភ្នំពេញក្រោន ទៅកាន់ក្លឹប វិសាខា ដែលមិនបានពិភាក្សាផ្ទាល់ជាមួយនឹងក្លឹបនោះត្រូវដោះស្រាយសំណងជាមួយនឹងក្លឹប ភ្នំពេញក្រោន បើមិនដូច្នោះទេក្លឹបដែលមានមូលដ្ឋាននៅក្នុងទីក្រុងភ្នំពេញរបស់លីគកំពូលកម្ពុជាមួួយនេះនឹងបញ្ឈប់ការបង្កើតថ្នាលយុវជន ជាពិសេសអាចនឹងដកខ្លួនចេញពីលីគកំពូល Metfone Cambodian League ផងដែរ។
នៅក្នុងការផ្ទេរចេញរបស់កីឡាករ អ៊ុក សុវណ្ណ, អ៊ិន សូដាវីត, ស៊ិន កក្កដា, គីម ឆាយ៉ា និង កែន ច័ន្ទសុភ័ក្រ្ត គឺមិនមានការព្រមព្រៀងណាមួយចេញពីក្លឹប ភ្នំពេញក្រោន ឡើយដោយកីឡាករទាំង 5 នាក់នេះបានចាកចេញពីក្លឹបទៅចូលរួមជាមួយនឹងក្លឹប វិសាខា ដោយមិនបានជំរាបនិងជូនដំណឹងប្រាប់ក្លឹបជាមុន។ ក្នុងលក្ខខណ័្ឌដូចនេះក្លឹប ភ្នំពេញក្រោន ទាមទារឲ្យកីឡាករទាំង 5 នាក់នេះសងសំណងដែលក្លឹបធ្លាប់ចុះឈ្មោះឲ្យចូលរួមបណ្តុះបណ្តាលអស់រយៈពេលច្រើនជាង ៥ឆ្នាំមក ថ្លៃសាលារៀន ការស្នាក់នៅ ការហូបចុក ការហ្វឹកហាត់ សំបុត្រយន្តហោះធ្វើដំណើរក្នុងពេលបោះជំរុំហ្វឹកហាត់នានា ក៏ដូចជាការប្រកួតអន្តរជាតិផ្សេងៗ រួមទាំងសេវាសុខភាពផងដែរ។
ក្នុងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់ក្លឹប ភ្នំពេញក្រោន ម្ចាស់ពានរង្វាន់លីគកំពូល 6 សម័យកាលនេះបានបញ្ជាក់យ៉ាងមុឺងម៉ាត់ថា «ក្លឹបនឹងមិនចេញលិខិតអនុញ្ញាតិសម្រាប់កីឡាករណាម្នាក់ដែលស្ថិតក្នុងគម្រោងនៃការបណ្តុះបណ្តាលថ្នាលរបស់ភ្នំពេញក្រោនទៅកាន់ក្លឹបដទៃដោយមិនមានតម្លៃសំណងអភិវឌ្ឍន៍នោះឡើយ ហើយប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយដោយសមស្របទេ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបញ្ឈប់សកម្មភាពអភិវឌ្ឍបាល់ទាត់ថ្នាលទាំងអស់ ហើយនឹងប្រកាសដកខ្លួនចេញពីការប្រកួតលីគកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីគផងដែរ។
ខាងក្រោមនេះគឺជាខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់ក្លឹប ភ្នំពេញក្រោន ដែលប្រកាសនៅមុននេះបន្ដិច៖




បុត្រ
- Share This Post:






