ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការស្វែងរកជាថ្មីនៃប្រអប់ខ្មៅទី២ របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ត្រូវបានពន្យាពេលដោយសារអាកាសធាតុមិនល្អ

    BY autoadmin December 17, 2018
    ការស្វែងរកជាថ្មីនៃប្រអប់ខ្មៅទី២ របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ត្រូវបានពន្យាពេលដោយសារអាកាសធាតុមិនល្អ

    ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានឱ្យដឹងមកថា ការស្វែងរកជាថ្មីសម្រាប់ប្រអប់ខ្មៅទី២ របស់យន្តហោះដែលបានធ្លាក់នៅសមុទ្រជ្វាកាលពីថ្ងៃទី២៩ ខែតុលា ត្រូវបានពន្យារពេលរយៈពេលពីរថ្ងៃ ដោយសារអាកាសធាតុអាក្រក់ធ្វើឱ្យរំខានដល់ការមកដល់របស់នាវាឯកទេសសម្រាប់បេសកកម្មនេះ។ ការធ្លាក់យន្តហោះ Boeing 737 MAX នេះបានសម្លាប់មនុស្សទាំង ១៨៩នាក់នៅលើយន្តហោះ ហើយកម្ទេចកម្ទីសំខាន់ៗ និងប្រអប់ខ្មៅទី២ មិនត្រូវបានរកឃើញនៅក្នុងការស្វែងរកដំបូងឡើយ។

    ក្រុមហ៊ុន Lion Air បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងផ្តល់ជំនួយដល់ការស្វែងរក ដែលមានប្រមាណចំនួន ៣៨ពាន់លានរ៉ូពៀ (២.៦ លានដុល្លារ) ដើម្បីជួយដល់ការស្វែងនេះ រួមជាមួយនាវា MPV Everest ដែលត្រូវបានគេរំពឹងថានឹងមកដល់តំបន់ស្វែងរកនៅថ្ងៃចន្ទ ប៉ុន្តែវាត្រូវខកខានការមកដល់ដោយសារអាកាសធាតុមិនល្អ។ ក្រុមហ៊ុន Lion Air កាលពីថ្ងៃអាទិត្យបាននិយាយថា ការស្វែងរកឧបករណ៍ថតសម្លេងរបស់អ្នកបើកបរ (ប្រអប់ខ្មៅទី២) គួរតែជា «កាតព្វកិច្ច និងទំនួលខុសត្រូវ» របស់គណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ី។

    នៅឆ្នាំ២០០៧ កិច្ចខិតខំប្រឹងប្រែងដើម្បីទាញយកប្រអប់ខ្មៅចេញពីយន្តហោះ Adam Air ត្រូវបានពន្យារពេលដោយសារតែការខ្វែងគំនិតគ្នារវាងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវអ្នកទទួលខុសត្រូវក្នុងករណីនោះ។ ចំពោះបញ្ហាស្វែងរកជាថ្មីនៃប្រអប់ខ្មៅទី២នេះ មានរបាយការណ៍មួយបានឱ្យដឹងថា ដោយសារការខ្វះមូលនិធិក្នុងការស្វែងរក រដ្ឋាភិបាលឥណ្ឌូណេស៊ីបានស្នើសុំឱ្យមានការជួយពីក្រុមហ៊ុនអាកាសចរណ៍ Lion Air វិញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ msn

    Share This Post: