ការសិក្សាមួយបានឱ្យដឹងថា កុមារបច្ចុប្បន្នញៀននឹងទូរស័ព្ទជាងការមើលទូរទស្សន៍ទ្វេរដង
ឪពុកម្តាយដែលបារម្ភពីកូនៗរបស់ពួកគេចំណាយពេលវេលាច្រើនពេកនៅនឹងមុខអេក្រង់ ឥឡូវនេះកាន់តែមានហេតុផលច្រើនជាងមុនទៀតសម្រាប់ការព្រួយបារម្ភនេះ។ ការស្រាវជ្រាវថ្មីដែលទទួលបានការឧបត្ថម្ភថវិកាពីវិទ្យាស្ថានសុខភាពជាតិត្រូវបានធ្វើតេស្តលើ ការផ្លាស់ប្តូរខួរក្បាលក្នុងចំនោមកុមារដែលនៅនឹងមុខអេក្រង់ច្រើនជាង ៧ម៉ោងក្នុងមួយថ្ងៃ និងកុមារដែលចុះខ្សោយខាងការយល់ដឹងដែលនៅនឹងមុខអេក្រង់ច្រើនជាង ២ម៉ោងក្នុងមួយថ្ងៃ។
ការស្រាវជ្រាវមួយបានតាមដានទម្លាប់មើលទូរទស្សន៍កុមារ ដែលជាមធ្យមពួកគេមិនដែលចំណាយពេលលើសពី ២ម៉ោងកន្លះក្នុងមួយថ្ងៃក្នុងការមើលទូរទស្សន៍ឡើយ។ ប៉ុន្តែនៅឆ្នាំ២០១៦ កុមារជាមធ្យមចំណាយពេលប្រហែល ៦ម៉ោងក្នុងមួយថ្ងៃក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ តែទោះជាយ៉ាងណាក៏ដោយ ពេលវេលាចំណាយក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលនេះ គឺគ្រប់គ្រាន់ល្មមឱ្យពួកគេអាចចំណាយពេលវេលាលើសកម្មភាពផ្សេងទៀតដូចជា ការធ្វើទំនាក់ទំនងជាមួយមិត្តភ័ក្ដិ ការអាន ឬចេញកម្សាន្តទៅខាងក្រៅបាន។ វាមិនដូចជាកម្មវិធីលើទូរស័ព្ទដែលផលិតឡើងមកដោយចងអ្នកជាប់នៅនឹងមួយកន្លែងនោះទេ តាមការស្រាវជ្រាវមួយក៏បានឱ្យដឹងដែរថាយុវជនជាច្រើននឹងមិនមានការសប្បាយរីករាយក្នុងការជួបជុំមិត្តភ័ក្តិរបស់ពួកគេទេ ប្រសិនបើទូរស័ព្ទរបស់ពួកការដំណើរការជិតដៃនោះ។
ការសិក្សាមួយផ្សេងទៀតដែលទាក់ទងនឹងទម្លាប់គេងរបស់កុមារ និងមនុស្សវ័យជំទង់បានឱ្យដឹងថា ការចំណាយពេលច្រើនជាមួយអេក្រង់ទូរទស្សន៍ និងឧបករណ៍ចល័ត គឺធ្វើឱ្យពួកគេគេងមិនលក់នោះទេ។ ហេតុផលខាងសរីរវិទ្យាបានឱ្យដឹងផងដែរថា ពន្លឺពណ៌ខៀវដែលបញ្ចេញដោយកញ្ចក់អេក្រង់អេឡិចត្រូនិចនឹងធ្វើឱ្យខួរក្បាលរបស់ពួកគេគិតថា វានៅតែជា «ពេលថ្ងៃ» បន្ទាប់មកខ្លួនរបស់ពួកគេនឹងមិនអាចផលិតអ័រម៉ូនមេឡាតូនីន (sleep melatonin) ដើម្បីឱ្យរាងកាយពួកគេងងុយគេងនោះឡើយ។ កាលពីជំនាន់ ១៩៧០ ដល់ ១៩៨០ ឪពុកម្តាយតែងតែបារម្ភពីការញៀនមើលទូរទស្សន៍របស់យុវ័យ និងកុមារ ប៉ុន្តែពេលនេះការបារម្ភមិនមែនមានតែការញៀនមើលទូរទស្សន៍តែមួយមុខទេ ការញៀនជាមួយឧបករណ៍ចល័តគឺកាន់តែធ្វើឱ្យមានការព្រួយបារម្ភជាងមុនទៅទៀត៕
សរុបមកវិញ ការមើលទូរទស្សន៍ពិតជាមានផលមិនល្អពិតមែន ប៉ុន្តែអ្នកនឹងនៅតែមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការផ្សេងបាន ខណៈដែលទូរស័ព្ទ ឬឧបករណ៍ចល័តនឹងចងដៃអ្នកជាប់នៅនឹងកន្លែងទៅណាមិនរួចតែម្តង ហើយចំពោះកុមារវិញត្រូវបានគេឱ្យដឹងថា ចំណាយពេលលើឧបករណ៍ចល័តច្រើនជាងការញៀនមើលទូរទស្សន៍ទ្វេរដងបច្ចុប្បន្ននេះ ដែលវានាំឱ្យមានផលប៉ះពាល់ទាំងយុវវ័យ ជាពិសេសគឺកុមារដែលស្ថិតក្នុងការថែទាំ៕



អត្ថបទ៖ លីដា
ប្រភព៖ dailymail