ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្លឹបយក្សចិនសុំទិញ Malcom ពី Barcelona នៅក្នុងតម្លៃផ្ទេរ 65លានអឺរ៉ូ

    BY Khmernote Media December 18, 2018
    ក្លឹបយក្សចិនសុំទិញ Malcom ពី Barcelona នៅក្នុងតម្លៃផ្ទេរ 65លានអឺរ៉ូ

    ក្លឹបអ្នកមានបុណ្យ Barcelona ទទួលបានសំណើរមួយពីក្លឹបអ្នកមានចិនដោយសុំដេញថ្លៃខ្សែបម្រើ Malcom នៅក្នុងតម្លៃផ្ទេរ 65លានអឺរ៉ូ នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ ស្របពេលដែលខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះពុំសូវមានឱកាសបង្ហាញខ្លួនជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ក្រោមការដឹកនាំរបស់លោក Ernesto Valverde។ 

    កាលពីដើមរដូវកាលកន្លងមកក្លឹបអ្នកមានបុណ្យ Barcelona លួចទិញខ្សែបម្រើ Bordeaux របស់លីគកំពូលបារាំងដោយហ៊ានចំណាយលុយខ្ពស់ ខណៈដែលពេលនោះក្លឹប Roma និងក្លឹប Bordeaux បានយល់ព្រមផ្ទេរខ្សែបម្រើរូបនេះទៅហើយ។ ក្រោយខ្សែបម្រើ Malcom បានមកដល់ Barcelona រូបគេពុំសូវមានឱកាសបង្ហាញខ្លួនឲ្យក្លឹប Barcelona ដូចអ្វីដែលរូបគេធ្លាប់គ្រោងទុកឡើយ។ ក្រោមការដឹកនាំរបស់លោក Ernesto Valverde ខ្សែបម្រើ Malcom ពុំជាប់ឈ្មោះសូម្បីតែជម្រើសដំបូងនិងកីឡាករបម្រុង ដោយលោក Valverde លើកឡើងថា Malcom ត្រូវការពេលហ្វឹកហាត់បន្ថែមដើម្បីជាប់ឈ្មោះក្នុងបញ្ជីកីឡាកររបស់លោក។

    កាលពីពេលថ្មីៗនេះ ក្លឹបយក្សចិនមួយបានហ៊ានដេញថ្លៃខ្សែបម្រើ Malcom ពីក្លឹបអ្នកមានបុណ្យ Barcelona ដោយដាក់សំណើរសុំទិញ Malcom នៅក្នុងតម្លៃផ្ទេរ 65លានអឺរ៉ូ នៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ ខណៈដែលពេលនេះកំពុងស្វែងរកផ្លូវចាកចេញដើម្បីមានឱកាសបង្ហាញខ្លួនលើទីលានសារជាថ្មីម្ដងទៀត។

    បុត្រ

    ប្រភព៖ the12thman

    Share This Post: