ថ្លៃជាងខ្សែប្រយុទ្ធ Ronaldo ទៀត! ក្លឹបបិសាចក្រហម Manchester United ត្រៀមលុយជិត 100លានផោន ដើម្បីដេញថ្លៃអ្នកចាំទី Ter Stegen ពី Barcelona
- March 3, 2018
ក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមកញ្ចប់លុយយ៉ាងក្រាស់តែម្ដងក្នុងការត្រៀមទិញអ្នកចាំទី Marc-Andre ter Stegen ពីក្លឹបអ្នកមានបុណ្យ Barcelona ដែលតម្លៃផ្ទេរត្រូវបានគេរំពឹងទុកថាអាចនឹងមានតម្លៃដល់ទៅ 89លានផោន។

ជាមួយនឹងការរំពឹងទុកថាអ្នកចាំទី David De Gea អាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ទៅកាន់ក្លឹបអធិរាជសរ Real Madrid នៅក្នុងរដូវកាលក្រោយនេះ។ ក្លឹបបិសាចក្រហម Manchester United បានរៀបចំផែនការទុកជាមុនក្នុងការត្រៀមដេញថ្លៃអ្នកចាំទី Marc-Andre ter Stegen ជាមួយនឹងតម្លៃផ្ទេរដែលនឹកស្មានពុំដល់។
លោក Jose Mourinho បានដាក់ឈ្មោះអ្នកចាំទីសញ្ជាតិអាឡឺម៉ង់រូបនេះចូលទៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United ដែលត្រៀមនឹងទិញនៅក្នុងរដូវកាលក្រោយនេះ។ អ្នកចាំទី Marc-Andre ter Stegen ត្រូវបានគេរឹពឹងទុកថាអាចនឹងដើរតួយ៉ាងសំខាន់ក្នុងការត្រៀមជំនួសដំណែងរបស់អ្នកចាំទី David De Gea ដែលអាចនឹងចាកចេញពីបិសាចក្រហម Manchester United នៅរដូវកាលក្រោយនេះ។ ក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមលុយជិត 100លានផោន ក្នុងការដេញថ្លៃអ្នកចាំទី Marc-Andre ter Stegen ពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងរដូវកាលក្រោយនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






