ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អន្ដរជាតិនៅតែបន្តដកពានរង្វាន់កិត្តិយសពីមេដឹកនាំភូមា លោកស្រីអ៊ុងសានស៊ូជី

    BY autoadmin December 19, 2018
    អន្ដរជាតិនៅតែបន្តដកពានរង្វាន់កិត្តិយសពីមេដឹកនាំភូមា លោកស្រីអ៊ុងសានស៊ូជី

    ជាច្រើនឆ្នាំមកហើយមេដឹកនាំភូមាលោកស្រី អ៊ុងសានសូជី ត្រូវបានទទួលការកោតសរសើរដោយអង្គការសកល និងអ្នកដឹកនាំនយោបាយជាច្រើនសម្រាប់ការប្រឹងប្រែងអស់រយៈពេលជាច្រើនទសវត្ស ដើម្បីនាំប្រជាធិបតេយ្យ និងកំណែទម្រង់មកប្រទេសភូមា។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីពេលនេះបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង ចំពោះការបង្ក្រាបលើជនជាតិភាគតិចរបស់ខ្លួន (ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា) ដែលការបង្ក្រាបនេះត្រូវបានក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិចាត់ទុកថា ជាការសម្លាប់រង្គាល និងប្រល័យពូជសាសន៍។

    រយៈពេលចុងក្រោយនេះលោកស្រីតែងតែទទួលបានការរិះគន់ ហើយក៏មានអង្គការជាច្រើនបានដកចេញទៅវិញនូវរង្វាន់កិត្តិយស ដែលធ្លាប់បានប្រគល់ឱ្យលោកស្រី។ ថ្វីបើពេលនេះលោកស្រីនៅតែបន្តកាន់បានពានរង្វាន់ណូបែលសន្តិភាពក៏ដោយ ក៏ការពិតពានរង្វាន់នេះអាចនឹងត្រូវដកចេញពីលោកស្រីបានគ្រប់ពេល តែដោយសារពានរង្វាន់ណូបែលសន្តិភាពមិនមានច្បាប់អាចដកហូតពានរង្វាន់ពីបេក្ខភាពវិញបាន ទើបលោកស្រីនៅតែអាចបន្តកាន់កាប់វាបាន។ យ៉ាងណាមិញខាងក្រោមនេះគឺជាពានរង្វាន់ និងកិត្តិយសរបស់លោកស្រីមួយចំនួនដែលត្រូវបានដកមកវិញដោយសារវិបត្តិមូស្លីមរ៉ូហ៊ីងយ៉ា៖

    – ពានរង្វាន់សិទ្ធិមនុស្ស GWANGJU
    – ឯកអគ្គរដ្ឋទូតនៃមនសិការ (AMBASSADOR OF CONSCIENCE AWARD)
    – ពានរង្វាន់អែលីវីសែល
    – កិត្តិយសនៃសេរីភាពនៃទីក្រុង
    – កិត្តិយសនៃប្រជាពលរដ្ឋគួរឱ្យគោរព (កាណាដា)
    – ប្រធានកិត្តិយស (សហជីពសិស្សសេដ្ឋកិច្ចនៃទីក្រុងឡុងដ៍)

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: