ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គីភ័យដ៏ធំបានឆាបឆេះអគារកម្ពស់ ២០០ ម៉ែត្រ នៅកណ្តាលរដ្ឋធានីនៃខេត្ត Hunan របស់ប្រទេសចិន

    BY autoadmin September 16, 2022
    អគ្គីភ័យដ៏ធំបានឆាបឆេះអគារកម្ពស់ ២០០ ម៉ែត្រ នៅកណ្តាលរដ្ឋធានីនៃខេត្ត Hunan របស់ប្រទេសចិន

    យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា អគ្គីភ័យដ៏ធំ បានឆាបឆេះអគារការិយាល័យខ្ពស់មួយ នៅកណ្តាលទីក្រុង Changsha នៃខេត្ត Hunan ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា នេះផ្ទាល់។ ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា អគាររាប់សិបជាន់របស់ទូរគមនាគមន៍ចិន ដែលមានកម្ពស់ជាង ២០០ ម៉ែត្រ បានឆេះយ៉ាងសន្ធោសន្ធៅ ដែលបានបញ្ចេញផ្សែងយ៉ាងក្រាស់ទៅលើមេឃ។ អគ្គិភ័យ​បាន​រលត់​ទៅ​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ចំនួន​អ្នក​រង​របួស​នៅឡើយ​ទេ​។

    រូបថតមួយសន្លឹកដែលចេញផ្សាយដោយ CCTV បានបង្ហាញអណ្តាតភ្លើងពណ៌ក្រហមឆ្អិនឆ្អៅ ដែលកំពុងឆេះពេញអគារក្នុងតំបន់សាងសង់ឡើងរបស់ទីក្រុង ខណៈដែលផ្សែងខ្មៅបានហុយឡើងពេញលើមេឃ។ វីដេអូ​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ ក៏​បាន​បង្ហាញ​ថា​ នៅ​ខាង​ក្រៅ​អគារក៏​មានការឆាបឆេះយ៉ាងខ្លាំងផងដែរ។ គួរឱ្យដឹងដែរថា ក្រុង Changsha រាជធានី​នៃ​ខេត្ត Hunan ដែលមាន​ប្រជាជន​ប្រហែល ១០ លាន​នាក់​៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: