ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទើបតែចូលមកនៅផ្ទះជួលថ្មី ឃើញមួយភ្លែតស្មានថាជាដែកកេះ តែការពិតជា…

    BY autoadmin December 20, 2018
    ទើបតែចូលមកនៅផ្ទះជួលថ្មី ឃើញមួយភ្លែតស្មានថាជាដែកកេះ តែការពិតជា…

    អ្នកនិយមលេងបណ្តាញសង្គម Twitter មួយរូបបានឱ្យដឹងថា ប្រពន្ធរបស់មិត្តគាត់ម្នាក់ បានរកឃើញនូវកាមេរ៉ាចារកម្មមួយនៅក្នុងបន្ទប់ទឹកផ្ទះជួលថ្មីរបស់គាត់ ដែលមានរូបរាងជាដែកកេះតែការពិតវាគឺជាកាមេរ៉ាកំបាំងមួយ។ នៅក្នុងការប្រកាសរបស់លើបណ្តាញសង្គម Twitter របស់គាត់ គាត់បានព្រមានមនុស្សផ្សេងទៀតឱ្យពិនិត្យមើលបន្ទប់របស់ខ្លួនដើម្បីកុំឱ្យពួកគេក្លាយជាជនរងគ្រោះចំពោះអំពើខុសឆ្គងណាមួយ។ គាត់ក៏បានផ្តល់ដំបូន្មានថាវិធីងាយស្រួលក្នុងការត្រួតពិនិត្យរកមើលកាមេរ៉ាកំបាំងនេះ គឺត្រូវបិទភ្លើងនៅក្នុងផ្ទះ ហើយបន្ទាប់មកព្យាយាមរកពន្លឺភ្លើងដែលលោតភ្លឹបភ្លែតៗរបស់កាមេរ៉ានេះ។

    គួរបញ្ជាក់ផងដែរថា កាមេរ៉ានេះមានរាងពីខាងក្រៅដូចដែកកេះ និងខាងក្នុងមានរាងដូចក្បាល USB flash drive ហើយវាមិនមែនជារបស់មិត្តរបស់គាត់នោះទេ។ ទន្ទឹមនឹងនេះដែរអ្នកលេងអ៊ិនធើណេតដទៃទៀតបាននិយាយថា ពួកគេគួរតែពិនិត្យមើលកន្លែងផ្សេងទៀតដូចជាបន្ទប់របស់ពួកគេ ដែលប្រហែលជាអាចមានលាក់កាមេរ៉ាកំបាំង ឬនៅពេលដែលអ្នកប្រើប្រាស់បង្គន់សាធារណៈអ្នកត្រូវតែប្រយ័ត្នឱ្យមែនទែន៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: