ប្រ៊ុយណេនឹងដាក់ទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ចំពោះនរណាម្នាក់ដែលអបអរបុណ្យណូអែល
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានរាយការណ៍ដោយស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេបាននិយាយថា នរណាម្នាក់ដែលប្រារព្ធពិធីបុណ្យណូអែលនៅព្រុយណេ គឺខុសច្បាប់ និងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។ ប្រ៊ុយណេបានណែនាំការហាមឃាត់របស់ខ្លួននៅថ្ងៃបុណ្យណូអែលនេះ គឺដោយការប្រារព្ធពិធីនេះ «ហួសប្រមាណ និងបើកចំហពេក» ដែលអាចនាំប្រជាជនម៉ូស្លីមរបស់ខ្លួនឱ្យសប្បាយភ្លេចខ្លួន។ គ្រីស្ទបរិស័ទ និងអ្នកដទៃទៀតអាចប្រារព្ធពិធីបុណ្យណូអែលបាន ប៉ុន្តែត្រូវធ្វើជាលក្ខណៈបុគ្គល ហើយត្រូវជូនដំណឹងជាមុនដល់អាជ្ញាធរ។
ស្តេចស៊ុលតង់ (Sultan Hassanal Bolkiah) ដែលបានគ្រប់គ្រងអតីតអាណានិគមអង់គ្លេសអស់រយៈពេលជិត ៥០ឆ្នាំ បានណែនាំការហាមឃាត់នៅលើបុណ្យណូអែលនៅឆ្នាំ២០១៤។ ការហាមឃាត់បុណ្យណូអែលគឺ ត្រឹមត្រូវតាមច្បាប់ថ្មី ហើយការផ្តន្ទាទោសសម្រាប់ពិធីបុណ្យណូអែលគឺពិន័យជាប្រាក់ ២០,០០០ដុល្លារ ឬជាប់គុក ៥ឆ្នាំ ឬទាំងពីរ។

អត្ថបទ៖ លីដា
ប្រភព៖ independent