អន្តរជាតិ

កងកម្លាំងពិសេសរបស់ប្រទេសថៃ បើកការធ្វើសមយុទ្ធសង្គ្រោះបន្ទាន់មួយ ដើម្បីត្រៀមខ្លួននៅមុនកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក (APEC)

BY
autoadmin
September 20, 2022

កងកម្លាំងពិសេសរបស់ប្រទេសថៃបានធ្វើសមយុទ្ធសង្គ្រោះបន្ទាន់មួយ នៅផ្សារទំនើប Crystal Ekamai-Ramindra កាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលជាផ្នែកមួយនៃការរៀបចំសន្តិសុខ សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នាពេលខាងមុខនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

សមយុទ្ធនេះត្រូវបានធ្វើឡើងដើម្បីធានាថា កងកម្លាំងសន្តិសុខរបស់ប្រទេសថៃត្រូវបានរៀបចំសម្រាប់ភាពអាសន្នណាមួយ ដែលអាចកើតមានឡើងក្នុងកំឡុងពេលកិច្ចប្រជុំកំពូល។ សមយុទ្ធ​នោះ​រួមមានទាំងកងកម្លាំង​ពិសេស ដើម្បី​ដោះស្រាយ​ស្ថានការណ៍ នៅពេល​ភេរវករ​បើក​ការបាញ់​ប្រហារ ឬ​ចាប់​ចំណាប់ខ្មាំង​ជាដើម។ ជម្រាបដែរថា កិច្ចប្រជុំកំពូល Apec ក្រោមប្រធានបទ «Open Connect Balance» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា នៅទីក្រុងបាងកក៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: