ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់ខ្លួនជនល្មើស២នាក់ ពាក់ព័ន្ធនឹងការបង្ហោះ DRONE ដែលនាំឱ្យរំខានអ្នកដំណើរជាង ១០០,០០០នាក់

    BY autoadmin December 22, 2018
    ចាប់ខ្លួនជនល្មើស២នាក់ ពាក់ព័ន្ធនឹងការបង្ហោះ DRONE ដែលនាំឱ្យរំខានអ្នកដំណើរជាង ១០០,០០០នាក់

    មនុស្សពីរនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹង «ការប្រើប្រាស់ drone» ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងនៅអាកាសយានដ្ឋាន Gatwick របស់ប្រទេសអង់គ្លេស។ អ្នកដំណើរជាង ១០០,០០០នាក់ ត្រូវបានទទួលរងផលប៉ះពាល់ ខណៈពេលដែលជើងហោះហើររាប់រយជើងត្រូវបានផ្អាកចាប់ពីយប់ថ្ងៃពុធដល់ថ្ងៃសុក្រ។ ជើងហោះហើរត្រូវបានផ្អាកជាបណ្តោះអាសន្នម្តងទៀតនៅល្ងាចថ្ងៃសុក្រ បន្ទាប់ពី drone មួយផ្សេងទៀតត្រូវបានគេប្រទះឃើញនៅក្បែរអាកាសយានដ្ឋាន។

    ស្របពេលនេះផងដែរប៉ូលីស Sussex កំពុងដាក់ពង្រាយយុទ្ធវិធីដើម្បីការពារ drone ដែលបង្ហោះដោយខុសច្បាប់ទាំងនេះ។ អ្នកនាំពាក្យរបស់ព្រលានយន្តហោះ Gatwick បានបញ្ជាក់ថា ជើងហោះហើរបានចាប់ផ្តើមឡើងវិញនៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជាងមួយម៉ោងនៅពេលដែល drone ត្រូវបានគេប្រទះឃើញនៅប្រហែលម៉ោង ៥ល្ងាច។ យ៉ាងណាមិញសម្រាប់ព័ត៌មានដែលនាំឱ្យមានការចាប់ខ្លួនអ្នកបង្ហោះ drone ខុសច្បាប់ផ្សេងទៀតនឹងទទួលប្រាក់រង្វាន់ចំនួន ១០,០០០ផោន (១២,៦៥៧ដុល្លារ)៕

    អត្ថបទ៖ លីដា
    ប្រភព៖ news.sky

    Share This Post: