ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រលកស៊ូណាមីរបស់ឥណ្ឌូនេស៊ី ត្រូវបានគេជឿថាកើតចេញពីកន្លែងដដែលនៃគ្រោះមហន្តរាយដែលសម្លាប់មនុស្សជាង ៣៦,០០០នាក់ កាលពីឆ្នាំ១៨៨៣

    BY autoadmin December 24, 2018
    រលកស៊ូណាមីរបស់ឥណ្ឌូនេស៊ី ត្រូវបានគេជឿថាកើតចេញពីកន្លែងដដែលនៃគ្រោះមហន្តរាយដែលសម្លាប់មនុស្សជាង ៣៦,០០០នាក់ កាលពីឆ្នាំ១៨៨៣

    KRAKATOA! គ្រាន់តែឈ្មោះនេះគឺគ្រប់គ្រាន់ដើម្បីបំភ័យអ្នកស្រុកកោះជ្វា និងស៊ូម៉ាត្រាបាត់ទៅហើយ ដែលវាគឺជាឈ្មោះការផ្ទុះភ្នំភ្លើងដ៏កាចសាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ ចាប់តាំងពីការផ្ទុះដ៏ធំកាលពី ឆ្នាំ១៨៨៣ ភ្នំភ្លើងនេះគឺទើបតែមានសញ្ញាម្តងទៀតប៉ុណ្ណោះ។ ជាការពិតភ្នំភ្លើងនេះ បានឱ្យសញ្ញាថានឹងផ្ទុះអស់រយៈពេល ៦ខែមកហើយ ដោយគេឃើញមានការហូរចេញនៃភ្លើង ការផ្ទុះកំទេចកំទីនៃភ្លើង និងផ្សែងហោះទៅលើអាកាសចម្ងាយប្រហែល ៩ម៉ាយ នៅលើអាកាស ហើយវាមានឈ្មោះថា Anak Krakatoa ដែលមានន័យថាជា កូនរបស់ Krakatoa នេះ។

    Anak Krakatoa វាត្រូវបានកើតឡើងនៅឆ្នាំ ១៩២៧ នៅខាងក្នុង caldera ឬគេហៅថាប្រហោង ដែលជាការបន្សល់ទុកពីការផ្ទុះដ៏ធំធេងមួយកាលពី ឆ្នាំ១៨៨៣ ដែលគេឱ្យឈ្មោះថា Krakatoa។ ភ្នំភ្លើងនេះតែងតែមានសកម្មភាពប្រែប្រួលជានិច្ច ក្នុងនោះការផ្ទុះ Krakatoa ក្នុងសតវត្សទី១៩ បានបក់បោកគ្របដណ្តប់ពីរភាគបីទៅលើកោះ ដែលរួមមានភ្នំភ្លើងធំៗ ៣ផ្សេងទៀត ដែលរៀបនឹងផ្ទុះនៅទីនោះ។

    Krakatoa ត្រូវបានគេឱ្យដឹងថាជាការផ្ទុះដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រគឺនៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែសីហាឆ្នាំ ១៨៨៣ ដោយកាលនោះវាបានសម្លាប់មនុស្សដល់ទៅជាង ៣៦,០០០នាក់។ ផលប៉ះពាល់របស់វាត្រូវបានគេឃើញនៅទូទាំងពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ គ្រោងឆ្អឹងរបស់ជនដែលស្លាប់ទាំងនោះ ត្រូវបានគេប្រទះឃើញអណ្តែតទៅលើឆ្នេរសមុទ្រអាហ្វ្រិកខាងកើត។ ការផ្ទុះនេះបានធ្វើឱ្យមេឃងងឹតនៅទូទាំងពិភពដែលគេឱ្យឈ្មោះថា ash-filled atmosphere ហើយវាក៏បានជួយឱ្យសីតុណ្ហភាពសកលធ្លាក់ចុះ ១.២ អង្សាសេពេញមួយឆ្នាំ។

    យ៉ាងណាមិញវាមិនទាន់ដឹងច្បាស់នៅឡើយទេថា រលកយក្សស៊ូណាមីកាលពីថ្ងៃសៅរ៍ដែលបានសម្លាប់មនុស្សជាង ២២០នាក់ របួសេជាង ៨០០នាក់ និងបាត់ខ្លួន ២៨នាក់នេះ ត្រូវបានបង្កឡើងដោយសារ Anak Krakatoa ដែលជាកូនរបស់ Krakatoa ឬយ៉ាងណា ប៉ុន្តែអ្នកវិទ្យាសាស្ដ្រគិតថា ការផ្ទុះនេះបានផ្ទុះចេញពីចំហៀងនៃភ្នំភ្លើងទៅក្នុងសមុទ្រដោយបង្កើតរលកដ៏ធំមួយ ឬការផ្ទុះបានផ្លាស់ប្តូរចលនាដ៏ធំមួយនៃដីល្បាប់នៅលើទឹកសមុទ្រ និងបង្កើតរលកទាំងនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: