ខ្មែរណូត

ស្វែងរក

  • កីឡា

    កីឡាករល្បីៗជាច្រើនកំពុងប្រារព្ធពិធីបុណ្យណូអែលជាមួយនឹងគ្រួសារ ខណៈដែលកីឡាករខ្លះត្រូវមានការប្រកួតក្នុងថ្ងៃនេះ

    BY Khmernote Media December 25, 2018
    កីឡាករល្បីៗជាច្រើនកំពុងប្រារព្ធពិធីបុណ្យណូអែលជាមួយនឹងគ្រួសារ ខណៈដែលកីឡាករខ្លះត្រូវមានការប្រកួតក្នុងថ្ងៃនេះ

    ថ្ងៃ 25 ខែឆ្នូ នេះគឺជាថ្ងៃឈប់សម្រាកថ្ងៃបុណ្យណូអែល ខណៈដែលកីឡាករជាច្រើនបានចំណាយពេលវេលាដ៏មានន័យនេះជាមួយនឹងក្រុមគ្រួសាររបស់គេ ចំណែកឯកីឡាករខ្លះវិញក៏បានចាកចេញទៅកាន់ប្រទេសកំណើតរបស់ខ្លួនដើម្បីរៀបចំពិធីបុណ្យណូអែលជាមួយនឹងក្រុមគ្រួសាររបស់គេ ប៉ុន្ដែសម្រាប់កីឡាករខ្លះវិញនៅក្នុងថ្ងៃនេះពួកគេមិនបានឈប់សម្រាកទេ ដោយសារតែពួកគេមានការប្រកួតត្រូវលេងនៅក្នុងថ្ងៃបុណ្យណូអែលនេះដើម្បីកំដរដល់អ្នកគាំទ្ររបស់ពួកគេ។

    ជារៀងរាល់ឆ្នាំក្នុងកំឡុងពេលចុងឆ្នាំគឺជាថ្ងៃឈប់សម្រាកសម្រាប់កីឡាករដើម្បីឲ្យពួកគេចំណាយពេលវេលាជាមួយនឹងគ្រួសារ លើកលែងតែនៅក្នុងលីគកំពូល Premier League ដោយភាគច្រើនកីឡាករនៅក្នុងលីគកំពូល Premier League មិនបានឈប់សម្រាកក្នុងថ្ងៃបុណ្យណូអែលនេះឡើយដោយពួកគេមានការប្រកួតនៅក្នុងថ្ងៃណូអែលនេះ ឫហៅថា Boxing Day ដើម្បីកំដរដល់អ្នកគាំទ្ររបស់ពួកគេ។ តោះទៅទស្សនារូបភាពរបស់កីឡាករដែលកំពុងសម្រាកក្នុងថ្ងៃបុណ្យណូអែលជាមួយនឹងគ្រួសាររបស់ពួកគេទាំងអស់គ្នា។

    1. Cristiano Ronaldo

    2. Lionel Messi

    3. David Beckham

    4. James Rodriguez

    5. Paulo Dybala

    6. Sergio Ramos

    7. Robert Lewandowski

    បុត្រ

    ប្រភព៖ Goal

    Share This Post: