ជប៉ុនបានដកខ្លួនចេញពីគណៈកម្មការអន្ដរជាតិនេសាទត្រី និងចាប់ផ្តើមការនេសាទត្រីបាឡែនឡើងវិញនៅ ខែកក្កដា ឆ្នាំ២០១៩
ជប៉ុនបាននិយាយថា ខ្លួននឹងដកខ្លួនចេញពីគណៈកម្មការអន្ដរជាតិនេសាទត្រី (IWC) ដែលជាគណៈកម្មការមានភារកិច្ចអភិរក្សត្រីបាឡែន។ ការនេសាទត្រីបាឡែនត្រូវបានហាមឃាត់ដោយ IWC នៅក្នុង ឆ្នាំ១៩៨៦ បន្ទាប់ពីប្រភេទត្រីបាឡែនចំនួនត្រូវបានគេនេសាទស្ទើរតែផុតពូជ។ ជប៉ុនដែលធ្លាប់ជាសមាជិករបស់ IWC តាំងពីឆ្នាំ ១៩៥១ បាននិយាយថា ការញ៉ាំត្រីបាឡែនគឺជាផ្នែកមួយនៃវប្បធម៌របស់ប្រទេសនេះ ហើយអស់រយៈពេលជាច្រើនឆ្នាំមកនេះ ប្រទេសជប៉ុនបានបរបាញ់ត្រីបាឡែនក្រោមរូបភាពដែលគេហៅថា «ជាការស្រាវជ្រាវវិទ្យាសាស្ត្រ» និងដើម្បីលក់សាច់ត្រីបាឡែនទាំងនោះ ដែលវាជាទង្វើមួយដែលត្រូវបានរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកអភិរក្ស។
សេចក្តីប្រកាសដកខ្លួនចេញពី IWC កាលពីថ្ងៃពុធត្រូវបានរំពឹងទុក ប៉ុន្តែក្រុមអ្នកអភិរក្សព្រមានថាការផ្លាស់ប្តូរនេះនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ វាមានន័យថា ប្រទេសជប៉ុននឹងអាចបរបាញ់ដោយសេរីនូវប្រភេទសត្វដែលបច្ចុប្បន្នត្រូវបានការពារដោយ IWC ដូចជាត្រីបាឡែន minke នេះជាដើម។ យ៉ាងណាមិញអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshihide Suga បាននិយាយថា ការនេសាទត្រីបាឡែននឹងត្រូវដាក់កម្រិតទៅលើដែនទឹក និងតំបន់សេដ្ឋកិច្ចរបស់ជប៉ុនប៉ុណ្ណោះ ហើយជាលទ្ធផលប្រទេសជប៉ុននឹងបញ្ឈប់ការនេសាទនៅតំបន់អគ្នេយ៍ និងតំបន់អឌ្ឍគោលខាងត្បូង៕



អត្ថបទ៖ លីដា
ប្រភព៖ bbc