ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រឺ​រោមតែម្តង! ក្រោយបានដឹងពីការព្យាករនូវគ្រោះមហន្តរាយរបស់ពិភពលោកសម្រាប់ ឆ្នាំ២០១៩ របស់លោកយាយពិការភ្នែករូបនេះ

    BY autoadmin December 27, 2018
    ព្រឺ​រោមតែម្តង! ក្រោយបានដឹងពីការព្យាករនូវគ្រោះមហន្តរាយរបស់ពិភពលោកសម្រាប់ ឆ្នាំ២០១៩ របស់លោកយាយពិការភ្នែករូបនេះ

    លោកយាយពិការភ្នែកដ៏អាថ៌កំបាំង Baba Vanga ជនជាតិប៊ុលហ្គារីដ៏ល្បីឈ្មោះ ធ្លាប់បានទស្សន៍ទាយអំពី គ្រោះថ្នាក់នៃថ្ងៃទី៩ ខែវិច្ឆិកា (9/11), Brexit និងISIS ទោះបីជាលោកយាយបានស្លាប់អស់រយៈពេលជាង ១២ឆ្នាំ ក៏ដោយ ក៏គាត់ធ្លាប់បានព្យាករទុកសម្រាប់ ឆ្នាំ២០១៩ នេះដែរ។ យោងតាមការព្យាកររបស់លោកយាយ Baba Vanga បានឱ្យដឹងថា មេដឹកនាំពីររូបក្នុងចំណោមមេដឹកនាំពិភពលោកដ៏លេចធ្លោបំផុតនឹងមានបញ្ហានៅឆ្នាំនេះ ដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងប្រឈមមុខនឹងការប៉ុនប៉ងធ្វើឃាតពីអ្នកណាម្នាក់នៅក្នុងក្រុមសន្តិសុខរបស់លោក ហើយលោកប្រធានាធិបតីអាមេរិក Donald Trump បាត់បង់ការស្តាប់ឮរបស់គាត់ដោយជំងឺអាថ៌កំបាំងមួយ។

    លោកយាយ Baba ក៏ធ្លាប់បានទស្សន៍ទាយថា រលកយក្សស៊ូណាមិដ៏ធំមួយនឹងលុបបំបាត់តំបន់ជាច្រើននៅទ្វីបអាស៊ី ហើយទ្វីបអឺរ៉ុបនឹងត្រូវធ្លាក់ចុះនៅក្រោមការគាំងសេដ្ឋកិច្ចដ៏មហន្តរាយមួយ។ ដូច្នេះតើរឿងទាំងនេះអាចក្លាយជាការពិតបានដែរឬទេ? យ៉ាងណាមិញលោក Putin បានរួចផុតពីការប៉ុនប៉ងធ្វើឃាតធំមួយកាលពីពេលបោះឆ្នោតរើសប្រធានាធិបតី ឆ្នាំ២០១២។ សព្វថ្ងៃនេះប្រធានាធិបតីរុស្ស៊ីរូបនេះបានឡោមព័ទ្ធខ្លួនជាមួយក្រុមបាញ់កាំភ្លើងដែលមានការហ្វឹកហ្វឺនខ្ពស់ ដែលនេះជាវិធីតែមួយគត់ដើម្បីរក្សាគាត់ឱ្យរស់រានមានជីវិត ប្រហែលនេះក៏ជាការប្រយ័ត្នខ្លួនសម្រាប់គាត់ដែរ ព្រោះលោកយាយ Baba ក៏បានទាយថា ឆ្នាំ២០១៩ នេះគាត់នឹងត្រូវគេតាម​ធ្វើឃាតម្តងទៀត។

    ចំណែកលោក Donald Trump ប្រធានាធិបតីអាមេរិក ត្រូវបានគេព្យាករណ៍ថា នឹងជួបគ្រោះមហន្តរាយនៅ ឆ្នាំ២០១៩ ហើយមិនត្រឹមតែគាត់អាចទទួលរងនូវជំងឺចម្លែកដែលធ្វើឱ្យគាត់ចង្អោរ ឈឺសន្លាក់ របួសខួរក្បាល និងបាត់បង់ការស្តាប់នោះទេ ប៉ុន្តែសមាជិកគ្រួសាររបស់គាត់នឹងចូលរួមនៅក្នុងគ្រោះថ្នាក់រថយន្តមួយ។ តើលោក Trump នឹងក្លាយទៅជាជនរងគ្រោះចំពោះជំងឺដែលលោកយាយ Baba បានព្យាករ ឬយ៉ាងណា? លោកយាយ Baba បន្តទៀតថា ទ្វីបអឺរ៉ុបនឹងទទួលរងគ្រោះពីការដួលរលំសេដ្ឋកិច្ចដ៏ធំមួយ ដែលអ្នកខ្លះនិយាយថា អាចកើតមានយ៉ាងងាយស្រួលនៅពេលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃ ទី២៩ ខែមីនា ឆ្នាំ២០១៩។ លោកយាយ Baba ក៏គិតថា រលកយក្សស៊ូណាមិដ៏សាហាវមួយទៀតនៅឆ្នាំក្រោយ នឹងអាចលុបបំបាត់បំណែកនៃបណ្តាប្រទេសអាស៊ីមួយចំនួនរួមមាន៖ ប៉ាគីស្ថាន ឥណ្ឌា ចិន ជប៉ុន និងឥណ្ឌូណេស៊ី។

    គួរឱ្យដឹងដែរថា លោកយាយ Baba បានស្លាប់នៅ អាយុ៨៥ ឆ្នាំក្នុង ឆ្នាំ១៩៩៦ និងត្រូវបានគេស្គាល់ថាជា «Nostradamus នៃតំបន់បាល់កង់»។ លោកយាយបានបាត់បង់ភ្នែកដោយភាពអាថ៌កំបាំងមួយ កាលពីគាត់មានអាយុ ១២ឆ្នាំ ក្នុងអំឡុងព្យុះដ៏ធំមួយ។ ក្រោយមកគាត់ជឿថា ខ្លួនគាត់ត្រូវបានគេផ្តល់អំណាចអ្វីម៉្យាងដើម្បីព្យាករណ៍ពីអនាគត និងព្យាបាលអ្នកដទៃ។ យ៉ាងណាក៏ដោយលោកយាយបានអះអាងថា លោក បារ៉ាក់អូបាម៉ា នឹងក្លាយជាប្រធានាធិបតីចុងក្រោយរបស់អាមេរិក ហើយព្រឹត្តិការណ៍ផ្សេងៗទៀតដែលលោកស្រីបានព្រមានរួមបញ្ចូល ការបញ្ចប់នូវភាពអត់ឃ្លានរបស់ពិភពលោកនៅត្រឹម ឆ្នាំ២០២៨ អាណានិគមភពអង្គារនឹងទទួលបានអាវុធនុយក្លេអ៊ែរនៅ ឆ្នាំ២២៥៦ ហើយផែនដីនឹងក្លាយជាកន្លែងដែលមនុស្សមិនអាចរស់នៅទៀតបាននៅ ឆ្នាំ២៣៤១ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: