សហរដ្ឋអាមេរិកនឹងបញ្ចេញប្រេងបម្រុងចំនួន ១៥ លានបារ៉ែលបន្ថែមទៀត ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេង
- BY
- autoadmin
- October 19, 2022
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងនឹងបញ្ចេញប្រេងពីឃ្លាំងបម្រុងយុទ្ធសាស្ត្ររបស់ប្រទេសនេះ នៅក្នុងគោលបំណងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងសាំង។ រដ្ឋបាលគ្រោងនឹងបញ្ចេញប្រេងចំនួន ១៥ លានបារ៉ែលបន្ថែមទៀត ក្នុងខែធ្នូខាងមុខនេះ ដែលវានឹងបង្គ្រប់ចំនួន ១៨០ លានបារ៉ែល ដែលបានប្រកាសកាលពីនិទាឃរដូវ។ ផែនការនេះគឺជាផ្នែកមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តរបស់អង្គការ OPEC Plus ក្នុងការកាត់បន្ថយផលិតកម្មចំនួន ២ លានបារ៉ែល ក្នុងមួយថ្ងៃៗ។

សេតវិមានបាននិយាយថា ប្រធានាធិបតីលោក ចូ បៃដិន នឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបាន ដើម្បីទប់ស្កាត់តម្លៃប្រេងឡើងថ្លៃ ហើយនឹងពិចារណាការចេញផ្សាយទ្រង់ទ្រាយធំមួយផ្សេងទៀតប្រសិនបើចាំបាច់។ រដ្ឋបាលលោក បៃដិន ទំនងជាចង់បញ្ចុះតម្លៃប្រេសសាំង ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅកៀកបង្កើយ។ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថា តើការចេញផ្សាយនេះនឹងមានឥទ្ធិពលលើតម្លៃប៉ុន្មាននោះទេ នៅពេលដែល OPEC Plus មានជំហរកាត់បន្ថយការផលិត ខណៈរដ្ឋាភិបាលអាមេរិកប្រឆាំងនឹងផែនការនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NewYork Times
- Share This Post:






