ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៊ីបង្អួតមីស៊ីលស៊េរីថ្មីបំផុតមួយ ដែលមានល្បឿនលឿនជាងសំលេងដល់ទៅ២០ដង (មានវិដេអូ)

    BY autoadmin December 28, 2018
    រុស្ស៊ីបង្អួតមីស៊ីលស៊េរីថ្មីបំផុតមួយ ដែលមានល្បឿនលឿនជាងសំលេងដល់ទៅ២០ដង (មានវិដេអូ)

    Avangard គឺជាមីស៊ីលកម្រិតខ្ពស់បំផុតរបស់ប្រទេសរុស្ស៊ី និងត្រូវបានសាកល្បងកាលពីថ្ងៃពុធយ៉ាងជោគជ័យ ហើយមានមនុស្សតិចតួចណាស់ ដែលស្គាល់ច្បាស់អំពីវា។ Avangard មានល្បឿនរហូតដល់ទៅបាន ៣០,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ឬ 19,037 ម៉ាយល៍ក្នុងមួយម៉ោង គឺល្បឿនរបស់វាលឿនជាងសំលេងដល់ទៅ២០ដងឯណោះ។ ការបង្ហោះដ៏អស្ចារ្យបានធ្វើឱ្យ Avangard ក្លាយជាគោលដៅដ៏លំបាកបំផុតមួយ។ យោងតាមឧបនាយករដ្ឋមន្ត្រីរុស្ស៊ី សម្រាប់ឧស្សាហកម្មការពារជាតិ និងអវកាសលោក Yuri Borisov បានពន្យល់ថា៖ «ស្ទើរតែគ្មានមីស៊ីល ដែលអាចវាយប្រហារក្នុងល្បឿនលឿនដូច Avangard នេះទេ»។

    យ៉ាងណាមិញយោធារុស្ស៊ីបានរាយការណ៍ថា Avangard បានត្រូវបង្ហោះចេញពីតំបន់ Dombarovsky នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយបានកំណត់គោលដៅនៃការធ្វើតេស្តម្តងទៀតនៅ Kura ឧបទ្វីប Kamchatka Peninsula។ Avangard នេះអាចផ្លាស់ទីបានយ៉ាងស្ទាត់ជំនាញ ហើយបានវាយប្រហារគោលដៅរបស់វាបានយ៉ាងត្រឹមត្រូវតាមជួរផងដែរ។ គួរឱ្យដឹងផងដែរថា ប្រទេសចិន សហរដ្ឋអាមេរិក និងរុស្ស៊ី ត្រូវបានចាត់ទុកថា ជាប្រទេសជឿនលឿនបំផុតដែលមានបច្ចេកវិជ្ជាល្បឿនលឿន ប៉ុន្តែក្រុងម៉ូស្គូអះអាងថា ខ្លួនកំពុងនាំមុខគេជាមួយនឹងមីស៊ីលនេះ Avangard ។

    អត្ថបទ៖ លីដា
    ប្រភព៖​ RT

    Share This Post: