ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកស្រី Liz Truss បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយបានចូលកាន់តំណែងបានទើបតែ ៤៤ថ្ងៃប៉ុណ្ណោះ

    BY Khmernote Media October 20, 2022
    លោកស្រី Liz Truss បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយបានចូលកាន់តំណែងបានទើបតែ ៤៤ថ្ងៃប៉ុណ្ណោះ

    អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន BBC និង TheSun បានអោយដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ លោកស្រី Liz Truss នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បាន​ធ្វើការ​ប្រកាស​លាលែង​ពី​តំណែង​នៅ​ម៉ោង ១ និង ៣០ នាទី​រសៀល​ម៉ោង​ក្នុង​ស្រុក ឬប្រមាណជាម៉ោង ៧:៣០ យប់ម៉ោងនៅកម្ពុជា។

    លោកស្រី Liz Truss បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសត្រឹមតែ​៤៤​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មីបន្តពី​លោក Boris Johnson ដែលបាន​លាលែង​ពី​តំណែង​មុននេះដែរ​ នេះក៏ដោយ​សារ​តែ​មាន​សម្ពាធ​ពី​ក្នុង​បក្ស​អភិរក្ស (អភិរក្សនិយម)៕

    អត្ថបទ៖ Bee

    ប្រភព៖ BBCTheSun

    Share This Post: