ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាយុគ្រាន់តែជាតួលេខ! ផ្តើមពីអ្នកជិតខាង យុវជនវ័យ ១៩ឆ្នាំម្នាក់ដាក់ចិត្តស្រលាញ់ស្រ្តីវ័យ ៥៦ឆ្នាំ រហូតសម្រេចភ្ជាប់ពាក្យជាមួយគ្នា (មានវីដេអូ)

    BY Khmernote Media October 26, 2022
    អាយុគ្រាន់តែជាតួលេខ! ផ្តើមពីអ្នកជិតខាង យុវជនវ័យ ១៩ឆ្នាំម្នាក់ដាក់ចិត្តស្រលាញ់ស្រ្តីវ័យ ៥៦ឆ្នាំ រហូតសម្រេចភ្ជាប់ពាក្យជាមួយគ្នា (មានវីដេអូ)

    ថៃ៖ “ស្នេហ៍ពិតមិនគិតពីអាយុនោះទេ” គឺជាពាក្យមួយឃ្លាដែលអ្នកណាក៏អាចនិយាយបាន តែសម្រាប់អ្នកដែលអាចយកគំនិតមួយនេះទៅអនុវត្តក្នុងជីវិតជាក់ស្តែងបាននោះគឺមានមិនច្រើនោះទេ។ យ៉ាងណាក្តី គូស្នេហ៍ដែលមានវ័យខុសគ្នារហូតដល់ទៅ ៣៧ឆ្នាំមួយគូកំពុងទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម អមជាមួយនឹងពាក្យសរសើរចំពោះការលះបង់របស់ពួកគាត់ក្នុងការបង្កើតស្នេហាពិតដោយមិនខ្វល់ពីសំដីរបស់អ្នកដទៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានបញ្ជាក់ថា គូស្នេហ៍ដែលកំពុងទទួលបានការចាប់អារម្មណ៍នេះគឺកំពុងរស់នៅក្នុងខេត្ត Sakhon Nakhon ភាគខាងត្បូងប្រទេសថៃ។

    ប្រភពខាងលើបានថា ចំណងស្នេហ៍មួយនេះត្រូវបានបង្កើតឡើងដោយបុរសវ័យក្មេងម្នាក់ឈ្មោះ Wuthichai Chantaraj អាយុ ១៩ឆ្នាំ ខណៈភាគីខាងស្រីមានឈ្មោះថា Janla Namuangrak ហើយបច្ចុប្បន្នគឺស្រ្តីរូបនេះមានអាយុរហូត​ដល់ ៥៦ឆ្នាំទៅហើយ។ មុនពេលផ្តើមស្រលាញ់គ្នាគឺពួកគាត់ទាំង ២នាក់ជាអ្នកជិតខាងនឹងគ្នា និងបានស្គាល់គ្នាអស់រយៈពេល ១០មកហើយ។ លោក Wuthichai Chantaraj បានប្រាប់ឲ្យដឹងថា គូស្នេហ៍របស់គាត់ជាមនុស្សស្រីល្អម្នាក់ ដោយគាត់តែងខិតខំប្រឹងប្រែងធ្វើការងារ មិនចេះបង្កបញ្ហាដល់អ្នកដទៃ និងតែងជួយទុក្ខធុរៈអ្នកដទៃជានិច្ច។ យុវជនរូបនេះបានបន្តថា គាត់បានផ្តើមមានចិត្តស្រលាញ់គ្នានៅពេលដែលគាត់មានអាយុ ១៧ឆ្នាំ ហើយពេលនេះពួកគាត់បានភ្ជាប់ពាក្យរួចហើយ ខណៈពិធីរៀបការក៏គ្រោងនឹងរៀបចំនៅពេលឆាប់ៗខាងមុខនេះផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Next Shark

    Share This Post: