ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ២២នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់ ដោយព្យុះស៊ីក្លូនត្រូពិកក្នុងប្រទេសហ្វីលីពីន

    BY autoadmin December 31, 2018
    ២២នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់ ដោយព្យុះស៊ីក្លូនត្រូពិកក្នុងប្រទេសហ្វីលីពីន

    យ៉ាងហោចណាស់មនុស្ស ២២នាក់ បានស្លាប់ដោយសារការរអិលបាក់ដី និងទឹកជំនន់ដែលបណ្តាលមកពីព្យុះស៊ីក្លូនត្រូពិក (tropical cyclone) ដែលបានបណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាលប្រទេសហ្វីលីពីន។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយលោក Edgar Posadas បាននិយាយថា មនុស្សរាប់បញ្ចូលទាំងក្មេងប្រុសអាយុ ៣ឆ្នាំ ម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅព្រឹកថ្ងៃអាទិត្យបន្ទាប់ពីព្យុះស៊ីក្លូនត្រូពិកមួយបានបក់បោកតាមតំបន់ Visayas និងតំបន់ Bicol ភាគខាងកើតកាលពីថ្ងៃសៅរ៍។ លោក Edgar Posadas បានបន្តថា៖ «ខ្យល់មិនខ្លាំងបុន្មានទេ ប៉ុន្តែវាបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដី» ។

    ចំនួនជនរងគ្រោះអាចកើនឡើងនៅ ខណៈពេលប្រតិបត្តិការជួយសង្គ្រោះ និងរុករកនៅកំពុងបន្ត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សរាប់សិបនាក់កំពុងបាត់ខ្លួន ឬជាប់គាំងដោយការរអិលបាក់ដីនេះ។ យ៉ាងណាមិញរបាយការណ៍បានឱ្យដឹងដែរថា អ្នកដំណើររាប់ពាន់នាក់ត្រូវបានជាប់គាំងនៅឯកំពង់ផែ អាកាសយានដ្ឋាន និងស្ថានីយរថយន្តក្រុង ខណៈដែលការធ្វើដំណើរឆ្លងកាត់កោះជាច្រើនត្រូវបានគេលុបចោលដោយសារទឹកជំនន់នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ voanews

    Share This Post: