អន្តរជាតិ
យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនជាក់លាក់មួយទៅកាន់សមុទ្រជប៉ុន
BY autoadmin
October 28, 2022
យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនជាក់លាក់មួយទៅកាន់សមុទ្រខាងកើត នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ ខណៈដែលសមយុទ្ធយោធាដ៏សំខាន់របស់ទីក្រុងសេអ៊ូលជិតដល់ទីបញ្ចប់។ អគ្គសេនាធិការចម្រុះ (JCS) ជាអ្នកដែលបានប្រកាសពីការបាញ់បង្ហោះនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗទេ។

ការបាញ់បង្ហោះចុងក្រោយនេះ បានកើតឡើងខណៈដែលប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់សមយុទ្ធ Hoguk របស់ខ្លួន។ យ៉ាងណា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ក៏កំពុងរៀបចំធ្វើសមយុទ្ធដែនអាកាសរួមគ្នាផ្សេងទៀត ដែលហៅថា «Vigilant Storm» នៅសប្តាហ៍ក្រោយ។ កូរ៉េខាងជើងកាន់តែបង្កើនការបាញ់បង្ហោះមីស៊ីលប៉ុន្មានរយៈចុងក្រោយនេះ ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែតុលា ខ្លួនក៏បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Yonhap News Agency