កាលីហ្វ័រញ៉ានឹងក្លាយជារដ្ឋដំបូងបំផុត ដែលហាមឃាតមិនឱ្យមានការលក់សត្វចិញ្ចឹម
ច្បាប់រដ្ឋកាលីហ្វ័រនីញ៉ាថ្មីនឹងដាក់នៅលើហាងលក់សត្វចិញ្ចឹមឆាប់ៗនេះ ហើយវានឹងក្លាយជារដ្ឋដំបូងបំផុតដែលហាមឃាត់ការលក់រាយសត្វឆ្មា ឆ្កែ និងទន្សាយ ក្នុងកិច្ចប្រឹងប្រែងដើម្បីបង្ក្រាបទីផ្សារលក់សត្វចិញ្ចឹមនេះ។ លិខិតដែលបានចុះហត្ថលេខានៅខែតុលា លេខ AB 485 ដែលនឹងចូលជាធរមាន នៅថ្ងៃទី ១ ខែមករា ២០១៩ ដោយមានអត្ថន័យថា ហាងលក់សត្វចិញ្ចឹមអាចលក់បានតែសត្វឆ្មា ឆ្កែ និងទន្សាយ ដែលមកពីក្រុមជួយសង្គ្រោះជម្រក ឬភ្នាក់ងារគ្រប់គ្រងសត្វប៉ុណ្ណោះ។
ហាងលក់សត្វចិញ្ចឹមក៏នឹងត្រូវរក្សាទុកកំណត់ត្រាសម្រាប់សត្វនីមួយៗ ដែលបានមក និងត្រូវបញ្ចូលព័ត៌មានទាំងនោះនៅលើទ្រុងរបស់ពួកគេ ឬកន្លែងដាក់ឥវ៉ាន់។ ប្រតិបត្តិករហាងទំនិញនឹងប្រឈមនឹងការផាកពិន័យចំនួន ៥០០ដុល្លារ សម្រាប់ការរំលោភបំពានច្បាប់ណាមួយ។ យ៉ាងណាមិញច្បាប់រដ្ឋកាលីហ្វ័រនីញ៉ាមួយទៀត ដែលនឹងចាប់ផ្តើមអនុម័តក្នុងថ្ងៃចូលឆ្នាំថ្មីនេះ នឹងបន្តការពារការសត្វចិញ្ចឹមថែមទៀតដោយអនុញ្ញាតឱ្យចៅក្រមនៅក្នុងដំណើរបដិសេធដើម្បីគិតពីផលប្រយោជន៍ល្អបំផុតនៃសត្វចិញ្ចឹម និងបង្កើតការរៀបចំថែរក្សាពួកគេ។ ច្បាប់រដ្ឋកាលីហ្វរញ៉ានាពេលបច្ចុប្បន្ននេះគឺចាត់ទុកសត្វចិញ្ចឹមដូចជាទ្រព្យសម្បត្តិ។ ឆ្មា និងឆ្កែក៏ត្រូវបានជួយសង្គ្រោះដោយ farm bill ដែលបានចុះហត្ថលេខានៅខែនេះដោយលោកប្រធានាធិបតី Donald Trump ដែលរួមបញ្ចូលជាផ្លូវការនៃការហាមឃាត់ការសំលាប់ និងការជួញដូរសត្វទាំងនោះ៕



អត្ថបទ៖ លីដា
ប្រភព៖ cbsnews