ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ពូទីន ព្រមានថា ពិភពលោកកំពុងឈានចូលដល់ទសវត្សរ៍ដែលមាន “គ្រោះថ្នាក់បំផុត”

    BY Khmernote Media October 31, 2022
    លោក ពូទីន ព្រមានថា ពិភពលោកកំពុងឈានចូលដល់ទសវត្សរ៍ដែលមាន “គ្រោះថ្នាក់បំផុត”

    រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានព្រមានថា ពិភពលោកទំនងជាកំពុងឈានចូលដល់ទសវត្សរ៍ដែលមាន “គ្រោះថ្នាក់បំផុត” បើគិតចាប់តាំងពីពេលបិទបញ្ចប់សង្គ្រាមលោកលើកទី ២មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលានេះ។ ការព្រមានរបស់លោកប្រធានាធិបតីរុស្ស៊ីនៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងក្រុមកងទ័ពអ៊ុយក្រែនដែលបានអះអាងថា ពួកគេបានវាយដណ្តើមយកមកវិញនូវទឹកដីដែលរុស្ស៊ីធ្លាប់បានគ្រប់គ្រងជាច្រើនកន្លែងបន្ថែមទៀត និងអះអាងថាអ៊ុយក្រែនបានចល័តទ័ពយ៉ាងច្រើនដើម្បីត្រៀមការពារទឹកដីដែលទើបវាយដណ្តើមបានមកវិញនោះ។

    ប្រភពខាងលើបានបន្តថា នៅក្នុងសេចក្តីថ្លែងការណ៍ចេញពីទីក្រុងម៊ូស្គូនោះ លោក ពូ ទីន ក៏និយាយចំៗផងដែរថា បញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺជាផ្នែកមួយនៃការតស៊ូនិងប្រឆាំងនឹងការត្រួតត្រាពីសំណាក់ប្រទេសលោកខាងលិច។ លោក ពូ ទីន បានបន្តថា ការសម្រេចបើកប្រតិបត្តិការណ៍យោធានៅលើទឹកដីអ៊ុយក្រែនគឺជាជម្រើសចុងក្រោយមួយដែលរុស្ស៊ីត្រូវតែធ្វើឡើងមុនពេលប្រទេសលោកខាងលិចចូលមកត្រួតត្រាលើប្រទេសរុស្ស៊ី និងបន្តត្រួតត្រាពិភពលោកទាំងមូល។ ជាងនេះទៅទៀត លោក ពូ ទីន បាននិយាយចំពោះស្ថានភាពនាពេលចប្ចុប្បន្ននេះថាគឺជា “ការធ្វើបដិវត្តន៍ក្នុងម្រិតជាក់លាក់មួយ ” ហើយការវាយលុកចូលអ៊ុយក្រែនគឺជាផ្នែកមួយនៃការ “រៀបចំសណ្តាប់ធ្នាប់ពិភពលោក”៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: