អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្ស ៣នាក់ ស្លាប់ និងបាត់ខ្លួន ៧៩នាក់ ក្នុងហេតុការណ៍ផ្ទុះធ្ងន់ធ្ងរមួយនៅក្នុងប្រទេសរុស្ស៊ី
BY autoadmin
December 31, 2018
ភ្លើងឆេះបានបំផ្លាញប្លុកផ្ទះល្វែងមួយរបស់រុស្ស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងបាត់ខ្លួន ៧៩នាក់ បន្ទាប់ពីការផ្ទុះឧស្ម័នមួយ។ ការផ្ទុះបានធ្វើឱ្យរញ្ជួយអាគារខ្ពស់នេះនៅប្រហែលម៉ោង ៤ព្រឹក ខណៈប្រជាជនកំពុងរៀបចំពិធីអបអរបុណ្យចូលឆ្នាំថ្មីនៅក្នុងក្រុង Magnitogorsk ក្នុងតំបន់ Chelyabinsk ប៉ុន្តែចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្តទៀត។
ក្រុមមន្រ្តីបាននិយាយថា មនុស្សរាប់សិបនាក់ត្រូវបានបាត់ខ្លួន បន្ទាប់ពីភ្លើងបានបង្កឱ្យអាគារកម្ពស់ប្រាំពីរជាន់នេះរលំទៅតាមកម្លាំងផ្ទុះ។ យ៉ាងណាមិញក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់កំពុងព្យាយាមទាញមនុស្សពេញវ័យ និងកុមារពីគំនរបាក់បែកបន្ទាប់ពីអគារនេះបានដួលរលំ។ ក្នុងហេតុការណ៍នេះ apartment សរុបចំនួន ៤៨ខ្នង ដែលមានមនុស្ស ១១០នាក់បានកំពុងរស់នៅ ត្រូវបានរងការខូចខាតទាំងស្រុង៕




អត្ថបទ៖ លីដា
ប្រភព៖ dailymail