ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ុយក្រែនកំពុងប្រឈមបញ្ហាខ្វះទឹកនិងអគ្គិសនីប្រើប្រាស់ ក្រោយរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលជាង ៥០គ្រាប់

    BY Khmernote Media November 1, 2022
    អ៊ុយក្រែនកំពុងប្រឈមបញ្ហាខ្វះទឹកនិងអគ្គិសនីប្រើប្រាស់ ក្រោយរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលជាង ៥០គ្រាប់

    អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកានេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាដាច់ចរន្តអគ្គិសនីនិងខ្វះការផ្គត់ផ្គង់ទឹកយ៉ាងខ្លាំង ក្រោយរុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងតំបន់សំខាន់ៗមួយចំនួនរបស់អ៊ុយក្រែនកាលពីថ្ងៃម្សិលមិញនេះ។ បើតាមលោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmygal  បានបញ្ជាក់ថា មីស៊ីលដែលរុស្ស៊ីបានបាញ់កាលពីថ្ងៃម្សិលមិញនេះគឺជាប្រភេទមីស៊ីលដែលបាញ់ចេញនាវាចម្បាំង និងមានចំនួនសរុបជាង ៥០គ្រាប់។

    លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា ៨០% នៅក្នុងទីក្រុង Vitali Klitschko កំពុងគ្មានទឹកប្រើប្រាស់ ខណៈផ្ទះជាង ៣៥០ ០០០ កំពុងរស់នៅដោយគ្មានចរន្តអគ្គិសនីប្រើប្រាស់ទាំងស្រុងតែម្តង។ គួរបញ្ជាក់ផងដែរថា ការបាញ់មីស៊ីលពីសំណាក់កងទ័ពរុស្ស៊ីត្រូវបានពិភពលោកធ្វើការផ្កោលទោសយ៉ាងខ្លាំង ដ្បិតវាជាការគំរាមគំហែងយ៉ាងាធ្ងន់ធ្ងរចំពោះជនស៊ីវិល ពោលជាពលរដ្ឋស្លូតត្រង់ដែលមិនមានការពាក់ព័ន្ធអ្វីទាល់តែសោះជាមួយសង្គ្រាម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: