កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣គ្រាប់ ចូលទៅក្នុងសមុទ្រ នៅព្រឹកថ្ងៃពុធនេះ
- BY
- autoadmin
- November 2, 2022
កូរ៉េខាងត្បូងបានចេញការប្រកាសអាសន្នលើការវាយប្រហារផ្លូវអាកាស សម្រាប់ប្រជាជននៅលើកោះមួយ នៅឆ្នេរភាគខាងកើតរបស់ខ្លួន បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ៣គ្រាប់ ឆ្ពោះទៅសមុទ្រ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣ នៅព្រឹកថ្ងៃពុធនេះ ពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួននៃទីក្រុង Wonsan ដែលមួយក្នុងចំណោមនោះ បានចុះចតនៅជិតព្រំដែនសមុទ្រខាងកើតរបស់កូរ៉េ។

ការបាញ់បង្ហោះនេះបានធ្វើឡើងប៉ុន្មាន ម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានចេញការគំរាមកំហែងដោយប្រយោល ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីធ្វើឱ្យអាមេរិក និងកូរ៉េខាងត្បូង «ទទួលខុសត្រូវនឹងលទ្ធផលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ» ដែលជាការឆ្លើយតបដ៏ក្ដៅគគុករបស់ខ្លួន ផ្តោតលើសមយុទ្ធយោធាទ្រង់ទ្រាយធំដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Pak Jong Chon លេខាបក្សពលករដែលកំពុងកាន់អំណាច ដែលត្រូវបានគេចាត់ទុកថាជាអ្នកទុកចិត្តជិតស្និទ្ធរបស់មេដឹកនាំ Kim Jong Un បានហៅសមយុទ្ធយោធា ដែលកំពុងបន្តរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថាជាការ «ឈ្លានពាន និងបង្ករឿង»៕

អត្ថបទ៖ លីដា
ប្រភព៖ CBS News
- Share This Post:






