ប្រធានាធិបតីចិនលោក ស៊ី ជីនពីង៖ «គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការពិតដែលថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិននោះទេ!»
ក្រុងប៉េកាំង៖ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិនបានថ្លែងនៅឯមហាវិមានប្រជាជនក្រុងប៉េកាំងក្នុងខួបលើកទី ៤០ នៃសេចក្តីថ្លែងការណ៍គោលនយោបាយតៃវ៉ាន់កាលពីថ្ងៃពុធថា គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការពិតដែលថា តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិននោះទេហើយថាប្រជាជនទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គួរតែស្វែងរកការបង្រួបបង្រួមឡើងវិញ។ លោកបានបន្ថែមថា៖ «ប្រជាជននៅក្នុងតៃវ៉ាន់ត្រូវតែទទួលស្គាល់យ៉ាងច្បាស់ថា ឯករាជ្យភាពរបស់តៃវ៉ាន់នឹងនាំមកនូវគ្រោះមហន្តរាយដល់ខ្លួនប៉ុណ្ណោះ» «ពួកយើងមានឆន្ទៈបង្កើតភាពទូលំទូលាយសម្រាប់ការបង្រួបបង្រួមដោយសន្តិភាព ប៉ុន្តែពួកយើងនឹងមិនលើកលែងសម្រាប់សកម្មភាពបំបែកខ្លួនណាមួយឡើយ»។
លោក ស៊ី ជីនពីង នៅតែប្រកាន់នូវជំហររបស់ខ្លួន ដោយមិនសន្យាថានឹងបោះបង់ការប្រើកម្លាំង និងរក្សាជម្រើសនៃការទទួលយកមធ្យោបាយចាំបាច់ទាំងអស់នោះទេ។ លោកបានបន្ថែមថា បញ្ហានេះគឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយថាវានឹងអនុញ្ញាតឱ្យមាន «ការជ្រៀតជ្រែកពីជនខាងក្រៅ» ។ គួរឱ្យដឹងផងដែរថា កងកម្លាំងជាតិនិយមចិនបានភៀសខ្លួនទៅតៃវ៉ាន់នៅខែធ្នូ ឆ្នាំ១៩៤៩ បន្ទាប់ពីពួកគេបានចាញ់សង្រ្គាមស៊ីវិលទៅពួកកុម្មុយនិស្ត ខណៈពេលបច្ចុប្បន្ននេះភាគីទាំងពីរបានបិទទំនាក់ទំនងទាំង អាជីវកម្ម វប្បធម៌ និងទំនាក់ទំនងផ្ទាល់ខ្លួន ដោយក្រុមប្រជាធិបតេយ្យតៃវ៉ាន់មិនបានបង្ហាញចំណាប់អារម្មណ៍ចង់ត្រូវគ្នាជាមួយក្រុងប៉េកាំងឡើយ។
អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia