សហរដ្ឋអាមេរិកផ្តល់ជំនួយយោធាដល់អ៊ុយក្រែនចំនួន ៤០០ លានដុល្លារបន្ថែមទៀត
- BY
- autoadmin
- November 11, 2022
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ ៤០០ លានដុល្លារ។ កញ្ចប់ដែលត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ រួមមានប្រព័ន្ធការពារដែនអាកាស Avenger ចល័តចំនួន ៤ មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Hawk និងគ្រាប់ផ្ទុះបន្ថែមសម្រាប់ប្រព័ន្ធ High Mobility Artillery Rocket Systems ឬ HIMARS ។

រុស្ស៊ីកំពុងបង្កើនការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ដូចជាគ្រឿងបរិក្ខារទាក់ទងនឹងថាមពល ដោយមាននាវាបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ ក្រសួងការពារជាតិអាមេរិកបាននិយាយថា៖«ជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសដោយឥតឈប់ឈរ និងឃោរឃៅរបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន សមត្ថភាពការពារដែនអាកាសបន្ថែមគឺមានសារៈសំខាន់ណាស់»។ វាក៏បាននិយាយថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខជាង ១៨.៦ ពាន់លានដុល្លារ ដល់អ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






