ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងចិត្តសន្តិសុខមិនឲ្យយកធូរេនចូលក្នុងរថភ្លើង ស្ត្រីចិនម្នាក់អង្គុយហែកធូរេនហូបនៅកណ្តាលស្ថានីយ៍រថភ្លើងតែម្តង (មានវីដេអូ)

    BY autoadmin January 3, 2019
    ខឹងចិត្តសន្តិសុខមិនឲ្យយកធូរេនចូលក្នុងរថភ្លើង ស្ត្រីចិនម្នាក់អង្គុយហែកធូរេនហូបនៅកណ្តាលស្ថានីយ៍រថភ្លើងតែម្តង (មានវីដេអូ)

    ចិន៖ កាលពីថ្ងៃទី ២៩ ខែធ្នូ នារីម្នាក់បានព្យាយាមយកធូរេនធ្វើដំណើរតាមខ្លួន ប៉ុន្តែសន្តិសុខនៅច្រកផ្លូវរថភ្លើងខេត្តចឺជាំង នៃទីក្រុងឆឺចូវ បានបដិសេធមិនអនុញ្ញាតឱ្យនារីម្នាក់នេះយកទូរេនជិះរថភ្លើងតាមខ្លួននោះទេ ព្រោះវាមានក្លិនរំខានដល់អ្នកដំណើរផ្សេង។ ដោយសារប្រញាប់ផងនោះ នាងក៏មានជម្រើស២ គឺនាងត្រូវតែបោះវាចោល ឬត្រូវញ៉ាំឱ្យអស់ តែក្រោយមកនាងក៏ជ្រើសយកជម្រើសទី២ គឺខ្ចីរណារពីអ្នកនៅម្តុំនោះមកពុះធូរេនញ៉ាំឱ្យអស់។

    ក្រោយពីបានខ្ចីរណារពីអ្នកនៅម្តុំនោះរួច នាងបានពុះធូរេនហើយចាប់ផ្ដើមញ៉ាំវាឱ្យអស់មុនពេល ដែលជើងរថភ្លើថរបស់នាងចេញដំណើរ។ យ៉ាងណាមិញនារីម្នាក់នេះ មិនមែនជាអ្នកធ្វើដំណើរដំបូងគេដែលទទួលរងការរឹតបន្តឹងរឿងយកធូរេនតាមខ្លួននៅក្នុងប្រទេសចិននោះទេ សូម្បីកាលពី ឆ្នាំ២០១៦ នៅឯស្ថានីយ៍រថភ្លើងមួយក្នុងខេត្តអានហ៊ួយ ក៏មានស្ត្រីម្នាក់លួចញ៉ាំធូរេន ៥គីឡូក្រាម មុនពេលរថភ្លើងចេញដំណើរដែរ ប៉ុន្តែក៏ឈប់ញ៉ាំវិញដោយសារតែប្រឹងញ៉ាំខ្លាំងពេកធ្វើឱ្យនាងឈាមច្រមុះ។ និយាយរួមជនជាតិចិនគឺចូលចិត្តញ៉ាំ «ស្តេចផ្លែឈើអាស៊ី» នេះណាស់ ហើយបើក្រឡេកទៅ ឆ្នាំ២០១៣ មន្រ្តីក្រុងស៊ីដនីបានជម្លៀសមនុស្សនៅអគារមួយចេញ បន្ទាប់ពីច្រឡំក្លិនស្អុយធូរេនថា ជាការធ្លាយហ្គាស់៕

    អត្ថបទ៖ លីដា
    ប្រភព៖ shanghai

    Share This Post: