អន្តរជាតិ
កំពូលមហាឧក្រិដ្ឋជនចិនដ៏ល្បីល្បាញ Gao Chengyong ដែលបានសម្លាប់មនុស្ស ១១នាក់ ត្រូវបានប្រហារជីវិតហើយព្រឹកនេះ
BY autoadmin
January 3, 2019
ចិន៖ ជនល្មើសវ័យ ៥៤ឆ្នាំ Gao Chengyong ដែលត្រូវបានគេដាក់នាមថា «Jack the Ripper» ជនជាតិចិនរូបនេះ ត្រូវបានគេប្រហារជីវិតហើយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៩។ ជនល្មើស Gao Chengyong មានទោសដោយបានសម្លាប់ស្ត្រី ១០នាក់ និងក្មេងស្រីម្នាក់ នៅចន្លោះឆ្នាំ ១៩៨៨ និង ២០០២។ គាត់ត្រូវបានគេចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៦ និងត្រូវបានកាត់ទោសប្រហារជីវិតកាលពីខែមីនា ពីបទប្លន់ ការចាប់រំលោភ ឃាតកម្ម និងការរំលោភបំពាន។ ពេលនេះរូបគេត្រូវបានប្រហារជីវិតរួចហើយ សង្ឃឹមថា ព្រលឹងជនរងគ្រោះនឹងបានស្ងប់ចិត្ត៕



អត្ថបទ៖ លីដា
ប្រភព៖ China News